មណ្ឌគិរី៖ ភ្ញៀវចូលច្រៀង កំសាន្តនៅខារ៉ាអូខេ យីហោ វង្ស ភ័ក្រ្តធារី ស្ថិតនៅក្បែរ រង្វង់មូលដៃប្រាំបី ផ្លូវចូល ភ្នំដោះក្រមុំ ត្រូវភ័យខ្លាចយ៉ាងស្លន់ស្លោរ បង្កភាព ភ្ញាក់ផ្អើលដល់មន្រ្តី អាវុធហត្ថខេត្ត-ក្រុង និង នគរបាលតែពេលសមត្ថកិច្ចចុះទៅពិនិត្យ មិនមានអ្វីគួរឲ្យសង្ស័យនោះទេ ។  ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង០៩ និង២៥នាទី។

លោក ឆេង សូរីយា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំកំលាំងចុះប្រតិបត្តិការនេះបានឲ្យដឹងថា ចំពោះភ្ញៀវ ដែលចូលទៅច្រៀង កំសាន្តនៅខារ៉ាអូខេ ខាងលើនេះ គឺពុំមានបញ្ហានោះទេ គ្រាន់តែសុំឲ្យសមត្ថកិច្ចជួយការពារសន្តិសុខខ្លាចមានបញ្ហាកើតឡើង ។ បន្ទាប់មកលោក ឆេង សូរីយា ក៍បានបញ្ជាឲ្យ កំលាំងសមត្ថកិច្ច ដកថយមួយចំនួន រីឯមួយចំនួនទៀត ចូលទៅការពារភ្ញៀវ ដែលកំពុងច្រៀងសប្បាយ ។

លោក វង្ស រចនា នាយការិល័យព្រហ្មទ័ណ្ឌ អាវុហត្ថខេត្តបាន ឲ្យដឹងថា ហេតុការណ៍ ដែលនាំឲ្យភ្ញៀវ មានការភ័យខ្លាចនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ មកម៉្លេះ ដោយប្រមូលព័ត៌មាន បានពីភ្ញៀវចូល ទៅច្រៀងកំសាន្តនៅទីនោះ និងបានដឹងតាមរយៈនាងៗនៅទីនោះថា មានមនុស្សម្នាក់ មានតួនាទីជាមន្ត្រីនគរបាលម្នាក់បានកាន់កាំភ្លើងនៅឈររេរា ពេលភ្ញៀវបានលឺ ក៍មានការភ័យខ្លាច រួចក៍រាយការណ៍ ដល់សមត្ថកិច្ចតែម្តងទៅ ។ ហើយករណី នេះពេលសមត្ថកិច្ចចុះទៅដល់ទីតាំងនេះ បន្ទាប់ពីមានការស្រាវជ្រាវទើបដឹងថា ពុំមានការឈាន ទៅប៉ះទង្គិចគ្នារហូតដល់ការផ្ទុះអាវុធអ្វីនោះទេ  ។  

អ្នកស្រី លីលី ម្ចាស់ហាងខារ៉ាអូខេខាងលើ និង លោក យិម ឆន ហៅប្រុស នាយរងការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្រូវ ជាប្ដីអ្នកស្រី លីលី បានប្រាប់ថា នៅទីនេះគ្មាន រឿងអ្វីកើតឡើងនោះទេ។

លោក សូ សុវណ្ណ ស្នងការរងខេត្តបានឲ្យដឹងថា ករណីខាងលើនេះ លោកកំពុងដាក់កំលាំង ដើម្បីធ្វើការស្រាវ ជ្រាវនូវបញ្ហាដែលបានកើតឡើង ហើយយ៉ាងណាៗ នោះលោកនឹងចាត់ការទៅតាមច្បាប់៕

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល