តុលាការអាល្លឺម៉ង់មួយកាលពីថ្ងៃពុធបានបញ្ជាអោយដោះលែងយន្តហោះរបស់ព្រះអង្គ
ម្ចាស់រាជទាយាទថៃ មហា វ៉ាហ្ស៊ីរ៉ាឡុងកន (Maha Vajiralongkorn) ដែលត្រូវបានបង្ខាំង
ទុកនៅអាល្លឺម៉ង់ ដើម្បីរង់ចាំការដាក់ប្រាក់ធានាចំនួន២៨លានដុល្លារ។

យន្តហោះBoeing 737 របស់ព្រះអង្គម្ចាស់មហាវ៉ាហ្ស៊ីរ៉ាឡុងកន
បន្ទាប់ពីមានការធានថាវាជាកម្មសិទ្ធិរបស់ព្រះអង្គម្ចាស់រាជទាយាទ និងមិនមែនជារបស់
រដ្ឋថៃនិងមានការតម្កល់ប្រាក់ធានាចំនួន២៨លានដុល្លារ នៅថ្ងៃព្រហស្បត៍តុលាការនៅ
ក្រុងលែនស៊ុតជិតក្រុងមុយនិចបានអនុញ្ញាតអោយដោះលែងយន្តហោះ។
ព្រះអង្គម្ចាស់មហាវ៉ាហ្ស៊ីរ៉ាឡុងកន
យន្តហោះBoeing 737 របស់ព្រះអង្គម្ចាស់មហាវ៉ាហ្ស៊ីរ៉ាឡុងកន ត្រូវបានឃាត់ទុកនៅអាកាស
យានដ្ឋានក្រុងមុយនិចកាលពីសប្តាហ៍មុនដោយសារជម្លោះរវាងរដ្ឋាភិបាលថៃនិងក្រុមហ៊ុន
សំណង់អាល្លឺម៉ង់ Dywidag អំពីប្រាក់ដែលជំពាក់ចំនួន៤៣លានដុល្លារអាមេរិកកាលពី២០
ឆ្នាំមុន។ ក្រុមហ៊ុន Dywidag បានជួយសាងសង់ផ្លូវមួយមានប្រវែង ២៦គ.មពីទីក្រុងបាងកក
ដល់អាកាសយានដ្ឋានឌួនមឿងរបស់ថៃ។
រដ្ឋាភិបាលអាល្លឺម៉ង់បានសម្តែងការសោកស្តាយចំពោះព្រឹត្តិការណ៍នេះ តែនិយាយសង្កត់
ធ្ងន់ថាខ្លួនគ្មានសិទិ្ធចាត់ការពីព្រោះវាស្ថិតក្នុងដៃតុលាការ។
ប្រភព៖ vnexpress .
ដោយ៖ មិនា .