ស្រ្តីម្នាក់បានភ្ញាក់ផ្អើលនៅពេលមានសូរសម្លេងផ្ទុះយ៉ាងខ្លាំងបានកើតឡើង ហើយកាន់ តែរន្ធត់ជាងទៅទៀតដោយរកឃើញថាសម្លេងនោះគឺចេញពីអន្លុងនរកនៅក្រោមគ្រែគាត់។

លោកស្រី Inocenta Hernandez នៅទីក្រុង Guatemala ប្រទេស Guatemala បានរត់ចេញ
ពីផ្ទះ​ដើម្បីមើលមានរឿងអីបានកើតឡើង ក៏ប៉ុន្តែនៅពេលដឹងថាការផ្ទុះមិនមែនកើតពីក្រៅ
គាត់ក៏ត្រលប់ចូលក្នុងវិញ ហើយរកឃើញអន្លុងដីដ៏ធំនៅចំក្រោមគ្រែគេង។ អន្លុងស្រុតនេះកើតឡើងកាលពីថ្ងៃច័ន្ទដែលមានជម្រៅ១២,២ម៉ែត្រ ទទឹង៨០សង់ទីម៉ែត្រ។



លោកស្រី Hernandez បានឲ្យដឹងថា៖ នៅពេលពួកខ្ញុំឮសម្លេងផ្ទុះខ្លាំង ពួកខ្ញុំគិតថា​វាជា​ការបន្ទុះហ្គាសពីផ្ទះអ្នកជិតខាង ឬគ្រោះថ្នាក់ចរាចរបុកគ្នានៅផ្លូវ។ ពួកខ្ញុំរត់ចេញក្រៅដើម្បី
ពិនិត្យ ប៉ុន្តែមិនឃើញអ្វីសោះ។ បន្ទាប់មក​បុរសម្នាក់បាននិយាយ​ឲ្យពួកខ្ញុំបានដឹងថា​ការផ្ទុះ​
នោះគឺកើតឡើងពីក្នុងផ្ទះពួកខ្ញុំ។ ពូកខ្ញុំបានស្វែងរក ដល់ពេលរកឃើញអន្លុងស្រុត​នៅក្រោម​
គ្រែខ្ញុំនោះ។ លោកស្រីក៏បានបន្ថែមថា ជាសំណាងល្អណាស់​ដែលវាគ្រាន់តែជះឥទ្ធិពល
ដល់ផ្ទះ​តែប៉ុណ្ណោះ ដែលមិនធ្វើឲ្យអ្នកណារងរបួសនោះទេ។
ប្រភព៖ AFP .
ដោយ មិនា .