យោងតាម ព័ត៌មានពីគេហទំព័រ ប៊ីប៊ីស៊ី បានចេញផ្សាយនៅថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១២ នេះថា យ៉ាងហោច ណាស់មនុស្ស ២៨នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាមួយរវាង ក្រុមមក ពីសហគមន៍កសិកម្មមួយចំនួន ដែល រស់នៅក្នុងស្រុក តាណា រីវើ នៃតំបន់ឆ្នេរសមុទ្រ ប្រទេស កេនយ៉ា រយៈពេលជិត ៤ខែមកនេះ។
ការប៉ះទង្គិចគ្នាចុងក្រោយនេះដែរ ត្រូវបានគេរាយការណ៍ថា ជាការវាយប្រហារពីសំណាក់ ក្រុមកសិករ ផូកូម៉ូ ទៅ លើគេហដ្ឋានរបស់ពួក អរម៉ា។ អ្នករងគ្រោះភាគច្រើនត្រូវបានគេ រាយការណ៍ថាជាស្ត្រី និង កុមារ ហើយកម្លាំង សន្តិសុខត្រូវបានដាក់ពង្រាយដើម្បីបញ្ឈប់នូវ ការវាយប្រហារគ្នាយ៉ាងអនាធិបតេយ្យនោះ។
ប៉ូលិសប្រចាំតំបន់បានអះអាងថា ការវាយប្រហារនោះបានធ្វើឡើងដោយមានការដុតផ្ទះ សម្បែងនៅភូមិ គីប៉ាវ ហើយមនុស្សស្នាប់គឺមានទាំងសងខាង។ កាកបាតក្រហមប្រចាំ តំបន់ បានរាយការណ៍ការ មនុស្សស្លាប់សរុប ចាប់តាំងពីមានអំពើហិង្សានោះ បានកើនឡើងដល់ ២៨នាក់ហើយ ដោយចុងក្រោយនេះមានមនុស្ស ១០នាក់ស្លាប់ និង ៣០នាក់របួស។
គួរបញ្ជាក់ផងដែរថា ជម្លោះរវាងក្រុមសហគមន៍កសិកម្មខាងលើនេះ បានកើតឡើងតាំងពី ខែសីហា ឆ្នាំ២០១២ មកម្ល៉េះ ដោយសារតែ ការដណ្តើមធនធានក្នុងតំបន់ដូចជាដីកសិកម្ម និង ប្រភពទឹកជាដើម៕

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល