ឥណ្ឌូនេស៊ី៖ អ្នកណាដែលមកកន្លែង Taman Budaya Yogyakarta ខេត្ត Yogyakarta ក៏ត្រូវ
ភ្ញាក់ផ្អើលនៅពេលឃើញក្បាលកុមារមូយមានកំពស់ ៤ម៉ែត្រ ធំ​ ៤ម៉ែត្រ ដែលវធ្វើពីដីឥដ្ឋ
ហើយត្រូវដាក់ក្នុងអន្លុងមួយមានជម្រៅ ២,៥ម៉ែត្រ។ នោះគឺជាស្នាដៃរបស់សិល្បករជនជាតិ
ឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Eddi Prabandono គាត់យកគំនិតនិពន្ធនេះគឺពីកូនស្រីរបស់ខ្លួន។
ប្រហែលជា ចំពោះមនុស្សជាច្រើន ស្នាដៃនេះគឺពិតជាចម្លែកណាស់។

ដើម្បីធ្វើស្នាដៃនេះ សិល្បករ Eddi Prabandono ត្រូវប្រើដីឥដ្ឋពិសេសជាង ២៥តោន ត្រូវ
កេណ្ឌកម្មករ១៥នាក់ និងម៉ាស៊ីនចូកមួយដើម្បីជីកអន្លុង។

សិល្បករអាយុ ៤៧ឆ្នាំរូបនេះបានឲ្យដឹងថា គាត់សប្បាយចិត្តណាស់ នៅពេលទទួលលិខិត
អនុញ្ញាតរបស់អាជ្ញាធរមូលដ្ឋាន ដែលអនុញ្ញាតគាត់ជីកអន្លុងដ៏ធំមួយនៅចំតំបន់ Taman
Budaya Yogyakarta នេះ។ ស្នាដៃនេះនឹងត្រូវចូលរួម​ក្នុងការប្រកួតសិល្បៈជាមួយនឹង
សិល្បករ ១៥០នាក់ និងស្នាដៃជាង ២៤១។


នៅពេលត្រូវបានសួរអំពីរអត្ថន័យរបស់រូបចម្លាក់នេះ លោក Eddi Prabandono បានឲ្យដឹង
ថាវាបង្ហាញនូវអនាគតដ៏លំបាកលំបិនដែលកុមារសម័យនេះត្រូវប្រឈមមុខ ដូចជាវិបត្តិ
សេដ្ឋកិច្ចរលកយក្សធំ មហន្តរាយនុយក្លេអ៊ែរ ជាដើម។


ប្រភព៖ kenh14
ដោយ ណាវី .