ដូចតែលោកអ្នកអាចបានដល់មកហើយថាប្រទេសចិនគឺជាប្រទេសមួយដែលមានការ
ក្លែងបន្លំយកគំរូម៉ាកទូរស័ព្ទដ៏ល្បីល្បាញនៅលើពិភពលោកមកផលិតធើ្វជាផលិតផល
របស់ខ្លូនដែលប្រជាជនខែ្មរបាននិយមហៅថាទូរស័ព្ទចិន។កាលពីពេលថី្មៗនេះមានការ
ភ្ញាក់ផ្អើលយ៉ាងខ្លំាងនៅពេលដែលប្រទេសចិនមានApple Storeក្លែងក្លាយឈរជើងដាក់
លក់ផលិតផលក្នុងស្រុក។


គេសង្កេតឃើញថាបុគ្គលិកនៅក្នុងនោះមានបានពាក់អាវពណ៌ខៀវរួមទំាងមានផ្លាកសញ្ញា
Logo របស់ក្រុមហ៊ុនAppleនិងមានឈ្មោះTagsដែលឈ្មោះនេះមិនមែនជាឈ្មោះបុគ្គលិកឡើយ
តែជាឈ្មោះតំណាងផ្នែកលក់តែប៉ុណ្ណោះ។



ការធ្លាយចេញព៌ត័មាននេះព្រោះតែមានបុគ្គលិAppleពីរនាក់ដែលជាជនជាតិអាមេរិចបានធើ្វ
ដំណើរកំសាន្តមកប្រទេសចិនបន្ទាប់ពួកគេបានធើ្វការសើបអង្កេតហើយឈានទៅដល់ការ
សន្និដ្ឋានថា Apple Storeមួយនេះពិតជាក្លែងក្លាយ។

គូសបញ្ជាក់ផងដែរថា រាល់ផលិតផលនិងកម្មវិធីដែលប្រជាជនប្រទេសចិនបានជាវយកទៅ
ប្រើប្រាស់ពីApple Store មួយនេះសុទ្ធតែមានគុណភាពអន់ និងមានបញ្ហាច្រើនរាប់មិនអស់។




ប្រភពដើម iphone.pandaapp
ដោយ ដាននី