កាលពីថ្ងៃទី ២០ កន្លទៅនេះ មន្ត្រីរដ្ឋាភិបាល អ៊ីរ៉ង់បាននិយាយថា ពួកគេបាន
បាញ់ទំលាក់ យន្តហោះស៊ើបការ គ្មានមនុស្សបើកបរ របស់ អាមេរិក ដែលបាន
ហោះហើរលើទីក្រុង Qom។
សមាជិកសភា Ali Aqazadeh Dafsari បានប្រាប់ Press TV ថាយន្តហោះស៊ើប
ការ គ្មានមនុស្សបើកបរបស់អាមេរិកបានហោះហើរ លើទីក្រុងមួយនេះដើម្បីរុករក
ព័ត៍មានពីកន្លែងផលិតថាមពលនុយក្លេអ៊ែ។
ការហោះហើរនេះកើតឡើងបន្ទាប់ពី មន្ត្រីការបរទេសអ៊ីរ៉ង់បានប្រកាសថា អ៊ីរ៉ង់ បាន
នឹងកំពុងតម្រើងរោងចក្រចម្រាញ់ថាមពលនុយក្លេអ៊ែ ដើម្បី ប៉ុន្តែមិនមែនដើម្បី
ផលិតអាវុធនេះទេ។
ទោះជាយ៉ាងណាក៍ដោយ សហរដ្ឋអាមេរិកនៅតែ គិតថា រោងចក្រចម្រាញ់
អុយរ៉ាញ៉ូមនោះប្រើប្រាស់ដើម្បីផលិតអាវុធនុយក្លេអ៊ែ។
អង្គការសហប្រជាជាតិបានបើកការស៊ើបអង្កេតលើបញ្ហានេះជាយូរ
មកហើយ។ មន្ត្រីការបរទេសបារាំងក៍បានចោទថា អ៊ីរ៉ង់បានបំពាន
លើកិច្ចព្រមព្រៀង។
អាមេរិកបានចេញប្រកាសច្រានចោលការអះអាងនេះភ្លាមៗ បន្ទាប់ពីមានការ
ចេញប្រកាស ថាមានការបាញ់ទម្លាក់យន្តហោះស៊ើបការអាមេរិកពី
សំណាក់មន្ដ្រីអ៊ីរ៉ង់ ។
តាមព័ត៍មានបានអោយដឹងថា យន្តហោះស៊ើបការ គ្មាន
មនុស្សបើកបរ នេះមានតម្លៃចាប់ពី ៥ ទៅ ១០ លានដុល្លា ក្នុង ១ គ្រឿង។
ប្រភព៖ RT Russia
ដោយ៖ លី