ម៉ិចស៊ិកូ៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ ផ្នែកដែនសមុទ្រនៃប្រទេសម៉ិចស៊ិកូ កាលពេលថ្មីនេះថា ក្នុងចំណោមត្រីឆ្លាមបីប្រភេទធំៗ មានតែត្រីឆ្លាមខ្លា (Tiger Shark) ទេ ដែលធ្វើដំណើរបានលឿនយ៉ាងគេ។
លោក Gerardo del Villar ដែលជាអ្នកស្រាវជ្រាវមួយរូប បាននិយាយថា ត្រីឆ្លាមខ្លា មិនត្រឹមតែជាត្រីដែលមានភាពគ្រោះថ្នាក់ជាងគេ ក្នុងដែនសមុទ្រនោះទេ តែត្រីនេះ អាចហែលក្នុងទឹកបានដល់ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងឯណ្ណោះ។

លោកបានបន្ដថា ការហែលក្នុងល្បឿនលឿនបែបនេះ គឺនូវមិនទាន់មានសត្វសមុទ្រណាមួយ អាចធ្វើបានដូចវានោះទេ។ នេះជាវីដេអូក្លីប សូមចុចដើម្បី។
ដោយ៖ វុធីប្រភព៖ dailymail