ព័ត៌មានវីដេអូ៖ វីដេអូខ្លីមួយបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងអនេក ខណៈដែលបាន​​​​​និមិទ្ធខ្លួនឡើងចូលក្នុង ប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធើណេត ដែលទើបតែរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ​មានការ​ចូលទស្សនាដល់ទៅ រាប់លានដង ។ 

វីដេអូខ្លីមួយប្រមាណជា មួយទៅ ពីរនាទីប៉ុណ្ណោះ ដែលបង្ហាញពីឧបត្ថវហេតុ មួយបានកើតឡើងចំពោះ​សមាជិកក្រុមអ្នក លោតបណ្ដែតខ្លួនលើផ្ទៃអាកាស​ ដោយខណៈដែលគាត់កំពុងតែ សំតាងខ្លួនក្នុង​លំហរ​​ស្រាប់តែ មានជម្ងឺចម្លែក មួយកើតឡើងមកលើរូបគាត់ (រមួលក្រពើ រឺ ប្រគ្រាវកាច់) បង្កឲ្យមានការភ័យ​ស្លន់ស្លោរពីសំណាក់មិត្ដភក្ដិ ដែលបាន ប្រទះឃើញហេតុការណ៍បែបនោះ ។ 

តោះដើម្បីស្រាយចម្ងល់ឲ្យដឹងកាន់តែច្បាស់ ទស្សនាវីដេអូ ជាមួយ Camnews ទាំងអស់គ្នា ៖ 

ដកស្រង់ពាក្យសម្ដីរបស់ជនរងគ្រោះ បាននិយាយថា៖​ ស្ទើរតែនឹកស្មានដល់ឡើយ​សម្រាប់ហេតុការណ៍​ ដ៏គ្រោះថ្នាក់មួយនេះ​បានកើតឡើងចំពោះរូបគាត់។ ស្ថានភាពកម្ពស់ដល់ទៅ 9000 feet ស្មើនឹង ២៧០០ ម៉ែត្រ ពីផ្ទៃអាកាស បានលងបន្លាច​ឲ្យគាត់អស់សង្ឃឹម​ នឹងអាចបន្ដជីវិតទៅហើយ ប៉ុន្ដែ សូមអគុណដល់ប្រធានចាត់ចែង កម្មវិធីនេះ បានជួយសង្គ្រោះគាត់ឲ្យរួចផុត ពី ការស្លាប់មួយនេះ។  /

/

/

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ យូធូប