កាលពីម្សិលម៉ិញ ខ្លារខិនមួយក្បាលត្រូវបានបាញ់សំលាប់ នៅពេលដែលវាបានដើរចូល
ក្នុងភូមិមួយ និងធ្វើការវាយប្រហារលើ សមត្ថកិច្ច បុគ្គលិកអ្នកល្បាតព្រៃ និង ប្រជាជនក្នុង
តំបន់ នៅក្នុងរដ្ឋ West Bengal ភាគខាងកើតប្រទេស ឥណ្ឌា ។

ខ្លារខិនបំរ៉ុងនឹងលោតទៅកាន់ បុគ្គលិកអ្នកល្បាតព្រៃនៅក្នុងភូមិ Prakash Nagar ។

ខ្លារខិនកំពុងតែធ្វើការវាយប្រហារលើអ្នកល្បាតព្រៃ

ខ្លារខិននេះបានវង្វេងចេញពីសួនឧទ្យានជាតិមួយនៅក្បែរតំបន់កើតហេតុ និង បានធ្វើការ
វាយប្រហារលើមនុស្សចំនួន 6នាក់ ។

ដំបូងឡើយខ្លារខិននេះ បានវាយប្រហារលើស្រ្តីម្នាក់នៅក្នុងតំបន់ក្រីក្រមួយ បន្ទាប់មកលើ
បុរសពីរនាក់ ។

បន្ទាប់ពីបុគ្គលិក អភិរក្សសត្វព្រៃមកដល់ខ្លារខិននោះបានគេចខ្លួនចូលក្នុងព្រៃបាត់ក្រោយ
មកក៏ធ្វើការវាយប្រហារលើមនុស្សបីនាក់ផ្សេងទៀត ក្នុងនោះមានសមត្ថកិច្ចប៉ូលីសម្នាក់
ផងដែរ ។

បុគ្គលិកអ្នកល្បាតព្យាយាមបង្រ្កាបខ្លារខិន

ខ្លារខិននោះទទួលរងរបួសនៅក្នុងការបង្រ្កាប

ក្រោយមកក៏ងាប់ នៅក្នុងមជ្ឈមណ្ឌលព្យាបាលសត្វ ៕

Video ខ្លារខិនវាយប្រហារមនុស្ស 6នាក់ នៅក្នុងប្រទេស ឥណ្ឌា
Video ប្រទេសឥណ្ឌាៈដំរីព្រៃចូលស្រុកសំលាប់មនុស្សម្នាក់

(ពីTelegraph)
រដ្ឋា