ប៉ាគីស្ថាន បានធ្វើពិធីសច្ចាប្រណិធានឡើងកាន់ដំណែង សំរាប់រដ្ឋមន្រ្តីក្រសួងការបរទេស
ជាស្រ្តីភេទជាលើកដំបូង និង មានវ័យក្មេងនិងស្រស់ស្អាតនៅក្នុងប្រវត្តិសាស្រ្ត សំរាប់
ប្រទេសនេះ ។ គឺមុនតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះដែល Islamabad នឹងមានជំនួបការទូត
យ៉ាងសំខាន់មួយ ដែលក្នុងនោះ នឹងមានកិច្ចពិភាក្សាគ្នាជាមួយប្រទេស ឥណ្ឌា ។


ស្រ្តី Hina Rabbani Khar រដ្ឋមន្រ្តីក្រសួងការបរទេសដំបូងក្នុងប្រវត្តិសាស្រ្ត ប៉ាគីស្ថាន

តាមប្រភពពីក្រសួងការបរទេសរបស់ ប៉ាគីស្ថានបានអោយដឹងថា ស្រ្តី Hina Rabbani Khar
អាយុ 34 ឆ្នាំ ធ្លាប់កាន់តំណែងជា អនុរដ្ឋមន្ត្រីក្រសួងការបរទេស ឡើងកាន់តំណែង ដែល
នៅ ទំនេរ កាលពីខែកុម្ភះឆ្នាំនេះនៅ ពេលដែល អ្នកមុនគឺលោក Shah Mahmood
Qureshi ត្រូវបានដកហូតតំណែង ។

ស្រ្តីរូបនេះបានឡើងសច្ចាប្រណិធាន កាលពីម្សិលម៉ិញ និង កំពុងតែត្រៀមខ្លួនសំរាប់កិច្ច
ជំនួបដ៏សំខាន់នៅក្នុងខែនេះផងដែរ ។

តាមគំរោង រដ្ឋមន្រ្តីក្រសួងការបរទេស វ័យក្មេងរូបនេះនឹងធ្វើជំនួបជាមួយ រដ្ឋមន្ត្រីក្រសួង
ការបរទេស អាមេរិច គឺលោកស្រី Hillary Clinton និង រដ្ឋមន្រ្តីក្រសួងការបរទេស ចិន
លោក Yang Jiechi នៅក្នុងសន្និសិទ ASEAN ក្នុងប្រទេស ឥណ្ឌូនេស៊ី នៅចុងសប្តាហ៍នេះ ។

គាត់ក៏នឹងមានគំរោងទៅកាន់ប្រទេស ឥណ្ឌា ដើម្បីធ្វើជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការ
បរទេស ឥណ្ឌា S.M. Krishna ខណៈពេលដែលប្រទេសទាំងពីរនេះបន្តការធ្វើដំណើរតាម
សន្តិវិធី ដែលកំពុងមានទំនាស់ ៕
(ពី AFP)
យ៉ាវីន