កាលពីខែមេសាកន្លងទៅ ក្រុមអ្នកវិទ្យាសាស្ដ្រអវកាស រួមមានទាំង Stephen Hawking បានប្រកាសនូវគម្រោងរុករកអវកាស នៅក្នុងបណ្ដាហ្គាឡាក់ស៊ីផ្សេងៗ ដោយប្រើឡាស៊ែរ ដើម្បី បាញ់បង្ហោះយានអវកាសមួយដែលមានទំហំប៉ុនតែមប្រៃសណីយ៍ ទៅកាន់ហ្គាឡាក់ស៊ី Alpha Centauri។

/

Stephen Hawking និងគម្រោងផលិតយានអវកាសដែលមានល្បឿនលឿន

បើសិនជាយាននេះមានល្បឿនលឿនដូចការគន់គូរ វានឹងត្រូវចំណាយពេល ២០ឆ្នាំ ដម្បីទៅដល់ហ្គាឡាក់ស៊ីដ៏សែនឆ្ងាយនេះ ប៉ុន្តែ ធ្វើយ៉ាងណាដើម្បីឱ្យប្រព័ន្ធអេឡិចត្រូនិចក្នុងយាន មានជិវិតក្នុងរយៈពេល២០ឆ្នាំនៅក្នុងអវកាស?

ដើម្បីឆ្លើយតបនឹងសំនួរនេះ ក្រុមអ្នកវិទ្យាសាស្ដ្រត្រូវការពេលវេលា និងការពិសោធជាច្រើននៅពេលខាងមុខ។

ដើមឆ្នាំក្រោយ កម្មវិធីអវកាស Starshot នឹងចាប់ផ្ដើមធ្វើការពិសោធជាច្រើន ដើម្បីវាយតម្លៃកម្រិតគ្រោះថ្នាក់ និងឥទ្ធិពលរបស់ធូលី ឬអាចម៍ផ្កាយ។ល។ ដល់ពេលនោះ ប្រព័ន្ធការពារ របស់យានអវកាសនឹងត្រូវបានគេលើកឡើង។

/

យានអវកាសដែលមានល្បឿនស្មើនឹង ១/៥ នៃល្បឿនពន្លឺ មានទំហំប៉ុនតែមប្រៃសណីយ

 

គម្រោងសិក្សាស្រាវជ្រាវខាងលើត្រូវបានគេឧទ្ទេសនាមនៅក្នុងសិក្ខាសាលាអន្តរជាតិស្ដីពីឧបករណ៍អេឡិចត្រូនិចនៅ San Francisco កាលពីសប្ដាហ៍កន្លង៕

ប្រែសម្រួល ៖ តារាប្រភព ៖ sciencealert