ព័ត៌មានអន្តរជាតិ ៖ ក្រោយពីដកស្រង់ សេចក្តីថ្លែងការណ៍ ពីមន្រ្តីជាន់ខ្ពស់ កាលពីថ្ងៃអាទិត្យ ម្សិល មិញនេះ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញផ្សាយអោយដឹងថា ៖ ជន  រងគ្រោះ ប្រមាណ ៤០០ នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែ រលកកំដៅក្តៅខ្លាំងកើនឡើង យ៉ាងគំហុកទូទាំងប្រទេស ឥណ្ឌា ក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ ។

/

មន្រ្តីជាន់ខ្ពស់មួយរូប បកស្រាយ ដោយសុំមិនបញ្ជាក់ឈ្មោះនោះ អោយដឹង  ថា ៖  ជាមួយនឹងរលក កំដៅក្តៅខ្លាំង មនុស្សជិត ២០០ នាក់ មកពីភាគខាងត្បូងរដ្ឋ Andhra Pradesh និង ២០០នាក់ផ្សេង ទៀត មកពីរដ្ឋ Telangana បានស្លាប់បាត់បង់ជីវិត ខណៈភាគច្រើននៃជនរងគ្រោះ   ទាំងអស់ គឺជា ជនអនាថា គ្មានទីលំនៅច្បាស់លាស់ បានស្លាប់ដោយសារតែ ការទទួលរងកំដៅហួស ហេតុពេក។ បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា នៅឯភាគខាងជើងឯណោះវិញ ពោល នៅរដ្ឋធានី   ដូចគ្នា ដែរ ក៏ទទួលរងនូវគ្រោះឥទ្ធិពល នៃរលកកំដៅក្តៅខ្លាំង តួយ៉ាង សីតុណ្ហភាព បានកើនឡើង ខ្ពស់បំ ផុតដល់ទៅ ៤៥ អង្សា ។ មន្រ្តីជាន់ខ្ពស់ មកពីនាយកដ្ឋាន ឧតុនិយម អោយដឹងថា រលក  កំដៅក្តៅ ខ្លាំងទាំងនេះ នឹងបន្តមានរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ ខណៈ  ឥទ្ធិ ពលនៃ  គ្រោះអាក្រក់មួយនេះ នឹង សាយភាយទៅដល់ប្រទេស ប៉ាគីស្ថាន ដូចគ្នាដែរ បន្ទាប់ពីទទួល  រងខាងដើម ពីប៉ាគីស្ថាន រលកកំ ដៅកើនក្តៅដល់ទៅ ៥០ អង្សា ។ លោក B.K. Yadav អគ្គនាយកមកពីការិយាល័យ ឧតុនិយមជាតិ ឥណ្ឌា អោយដឹងថា ចូរលោកអ្នក កុំចាកចេញពីផ្ទះអោយសោះ នៅពេលមានកំដៅក្តៅខ្លាំង បើសិន ណាពុំមានការចាំបាច់ ចំពោះករណីចង់ចាកឆ្ងាយពីផ្ទះ អំឡុងពេលកំដៅក្តៅខ្លាំង ចូរទទួលទានទឹក អោយបានច្រើបំផុត ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ