
San Francisco: កាលពីថ្ងៃអង្គារទី ១៩ កន្លងទៅ ក្រុមហ៊ុន APPLE បានបញ្ចេញ
របាយការណ៍ចំណូលប្រចាំត្រីមាសបានមកពីការលក់បផលិតផល iPhone
និង iPad លើសពីការស្មានរបស់អ្នកវិភាគ។
សម្រាប់ត្រីមាសទី ៣ ឆ្នាំនេះ ក្រុមហ៊ុន APPLE បានរាយការណ៍ថាប្រាក់ចំណេញ
កើនដល់ ៧.៣១ ពាន់លានដុល្លា ឬ ស្មើនឹង ៧.៧៩ ដុល្លានៃប្រាក់ចំណេញក្នុង
១ ភាគហ៊ុន។ កាលពីត្រីមាសទី ៣ ឆ្នាំទៅក្រុមហ៊ុនមួយនេះរកប្រាក់ចំណេញ
បានតែ ៣.២៥ ពាន់លានដុល្លា ឬ ស្មើ នឹង ៣.៥១ ដុល្លានៃប្រាក់ចំណេញក្នុង
១ ភាគហ៊ុន។
តាមរបាការណ៍នេះ បានបង្ហាញថា ក្រុមហ៊ុននេះចំណេញបាន ២៨.៥៧ ពាន់លាន
ដុល្លា ១ ឆ្នាំ ដែលឆ្នាំកន្លងទៅ ប្រាក់ចំណេញបានតែ ១៥.៧ ពាន់លានដុល្លា។
ការចំណេញដែលបានមកពីការលក់ក្រៅប្រទេស មានចំនួនដល់ទៅ ៦២%
បើប្រៀបធៀបនឹងការលក់ក្នុងសហរដ្ឋអាមេរិកសម្រាប់ត្រីមាសនេះ។
ក្រុមហ៊ុនAPPLEដែលមានទីតាំងធំនៅរដ្ឋកាលីហ្វ័រញ៉ា បានលក់ iPhone
ចំនួន ២០.៣៤ លានក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ នេះបានបង្ហាញថា
ចំនួននៃការលក់មានការកើនឡើងដល់ទៅ ១៤២ %។ ចំណែកផលិតផល iPad វិញ
លក់បានចំនួន ៩.២៥ លានគ្រឿង ក្នុងត្រីមាសចុងក្រោយនេះ ដែលចំនួននេះ
បង្ហាញពីការកើនឡើងដល់ទៅ ១៨៣ % សម្រាប់ផលិតផលប្រភេទនេះ។
របាយការណ៍ក៍បានបង្ហាញផងដែរថា ការលក់សម្រាប់ផលិតផល iPod មានការ
ធ្លាក់ចុះ ២០% ដោយមានការធ្លាក់ចុះមកត្រឹមតែ ៧.៥៤ លានគ្រឿងសម្រាប់
ត្រីមាសចុងក្រោយនេះ។
ប្រភព៖ Xinhua News
ដោយ៖ លី