ទ័ពអាកាសជប៉ុន ភ្លាមៗនោះបានបញ្ជាឱ្យយន្ដហោះចម្បាំង F-15 របស់ខ្លួន ហោះហើរចេញពីមូលដ្ឋាន Naha នៅ Okinawa កាលពីកណ្ដាលថ្ងៃត្រង់ ថ្ងៃទី ១១មករា ម្សិលមិញ     នៅពេលយន្ដហោះល្បាតសមុទ្រ Y-12 របស់ចិន បានហោះជិះមកដល់ចំណុច ១០០គីឡូម៉ែត្រ។

ទីភ្នាក់ងារសារព័ត៌មានជប៉ុន កាលពីថ្ងៃទី ១១មករា ម្សិលមិញ បានចេញផ្សាយថា   ហោះយន្ដល្បាតសមុទ្ររបស់ចិនមួយគ្រឿង បានបន្ដការហោះហើរមកកាន់ដែនអាកាស  របស់ប្រជុំកោះ Senkaku កាលពីថ្ងៃទី ១១​​ មករា នេះបើតាមការឱ្យដឹងពី ទីបញ្ជាការកងទ័ពជប៉ុន។

width=394F-15 របស់ជប៉ុន

បន្ទាប់ពីបានឃើញសញ្ញានៃយន្ដហោះល្បាតសមុទ្ររបស់ចិន កំពុងឆ្ពោះមកកាន់ ដែនអាកាស Senkaku ទ័ពអាកាសជប៉ុន ភ្លាមៗនោះបានបញ្ជាឱ្យយន្ដហោះចម្បាំង  F-15 របស់ខ្លួន   ហោះហើរពីមូលដ្ឋាន Naha នៅ Okinawa កាលពីកណ្ដាលថ្ងៃត្រង់ ថ្ងៃទី ១១មករា      នៅពេលយន្ដហោះល្បាតសមុទ្រ Y-12 របស់ចិន បានហោះជិះមកដល់ចំណុច ១០០គីឡូម៉ែត្ររបស់ប្រជុំកោះ Senkaku។ប្រភពពីទីបញ្ជាការកងទ័ពជប៉ុន បន្ដថា យន្ដហោះចិននេះ  បានត្រឹមតែហោះហើរ  នៅខាងក្រៅ មិនហ៊ានចូលក្នុងដែនអាកាសរបស់ Senkaku ដូចលើកមុនៗនោះទេ។
width=403
Y-12 របស់ចិន
គួររំលឹកថា កាលពីថ្ងៃទី ១០មករា ជប៉ុន បានរកឃើញក្រុមយន្ដហោះចម្បាំង J-7 និង J-10 របស់ចិនចំនួនប្រហែល ១០គ្រឿង បានហោះហើរមកកាន់តំបន់ Senkaku ប៉ុន្ដែ នៅពេល F-15   របស់ជប៉ុន បង្ហាញខ្លួន ភ្លាមនោះ យន្ដហោះចម្បាំងចិនក៏បានចាកចេញពីតំបន់នេះ   ហើយការប៉ះទង្គិចក៏មិនបានកើតឡើងនោះដែរ។នៅក្នុងថ្ងៃទី ១១ នោះដែរ នាវារបស់ចិន ចំនួន ៤គ្រឿង ក៏ត្រូវបានគេប្រទះឃើញ  កំពុងធ្វើសកម្មភាពនៅខាងក្រៅ ជុំវិញកោះ Senkaku ​នេះបើតាមការឱ្យដឹងពីឆ្មាំសមុទ្រជប៉ុន៕
ដោយ ៖ សីហាប្រភព ៖ VE