អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅប្រទេសអង់គ្លេសឯណ្ណោះវិញ គឺមានបុរសជនជាតិអ៊ីស្លាមពីរនាក់ បានដើរលើដងផ្លូវសារធារណៈ ប្រដាប់ដោយកាំបិតចិតបន្លែ និងកាំបិតហាន់សាច់ បានទៅកាប់នឹងចាក់ទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដែលមើលទៅគួរអោយភ័យខ្លាចបំផុត។

width=456

បុរសទាំងពីរនាក់ ត្រូវបានបង្ហាញក្នុងរង្វង់

សេចក្ដីរាយការណ៍បានអោយដឹងថា រឿងរ៉ាងនេះ បានកើតឡើងនៅជិតសាលាបឋមសិក្សាមួយកន្លែងនៅលើផ្លូវ Woolwich ប៉ែកខាងកើត ឈាងខាងត្បូង នៃនៃក្រុង London។ ប្រភពពីក្រុមប៉ូលីសបានអោយដឹងថា អ្វីដែលធ្វើអោយប៉ូលីសខឹងនោះ គឺថាបុរសអ៊ីស្លាមនោះ បានអោយអ្នកឃើញហេតុការណ៍នោះថតរូបគេ ដោយគេបាននិយាយថាពាក្យថា Allah Akbar​ ។

width=455

width=456

width=456 

ទោះបីជាយ៉ាងណាក៏ដោយ គេនូវពុំទាន់ដឹងពីមូលហេតុនៃការធ្វើអំពើ ដ៏អាក្រក់របស់បុរសទាំង ពីរនោះទេ តែបុរសទាំងពីរនាក់នោះ ត្រូវបានក្រុមប៉ូលីសចាប់ខ្លួន បន្ទាប់ពីក្រុមប៉ូលីសបានបាញ់បំបាក់ដៃរបស់ពួកគេ។

 

ដោយ៖ នារីប្រភព៖ dailymail