ប្រធាធិបតី ប្រទេសហុងដុយរ៉ាស់(Hondura) បានប្រាប់សារព័ត៍មាន APថា
លោកបានទទួលការគម្រាមកំហែងដល់អាយុជីវិតពីសំណាក់អ្នកជំនួញ
ដែលមិនពេញចិត្តនឹងគម្រោងតំឡើងពន្ធ បង្កើនថវិកាសម្រាប់ដំណើរការ
ធ្វើអោយសន្តិសុខជាតិមានភាពប្រសើរឡើង។

កាលពីខែមិថុនកន្លងទៅអជ្ញាធរហុងដុយរ៉ាស់បង្កើនពន្ធ ៥% លើគណនេយ្យ
ធនាគារណាដែលមានប្រាក់ចាប់ពី ៥,០០០ដុល្លាឡើងទៅ ពន្ធលើការលក់ដូរ
ទូរស័ព្ទចល័ត ការនាំចេញធនធានរ៉ែ និង បនល្បែង។

គម្រោងតម្លើងពន្ធនេះធ្វើឡើង ដើម្បីប្រមូលថវិកាប្រមាណ ៤០០លានដុល្លាសម្រាប់
បំពាក់សម្ភារៈទំនើបដល់សមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំង និងឧក្រិដ្ឋកម្ម។

អ្នកជំនួញមួយក្រុមបានដាក់ពាក្យតវាទៅតុលាការ ដោយនិយាយថាការតម្លើងពន្ធ
នេះធ្វើឡើងដើម្បីយកលុយទៅបម្រើក្នុងយុទ្ធនាការបោះឆ្នោត៕

ប្រភព៖ RT NEWS
ដោយ៖ លី