សន្តិសុខ រុស្ស៊ី ទើបនឹង យកបានជ័យជំនះដោយចាប់បានជនសង្ស័យមួយចំនួន ជាមួយ
នឹងគ្រឿងផ្ទុះ បំបែកផែនការភេរវកម្មយ៉ាងធំនៅរាជធានី Moscow ។

ប្រធានអង្គភាពសន្តិសុខនៃ សហព័ន្ធរុស្ស៊ី (FSB) លោក Alexander Bortnikov បានធ្វើការ
ជូនដំណឹងជាមួយប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ថា ពួកឧទាមដែលមកពី
តំបន់ Kavkaz ភាគខាងជើងបានធ្វើគំរោងវាយប្រហារយ៉ាងធំមកលើទីក្រុង មូស្គូ ។ FSB
ប្រមូលបានអាវុធជាតិផ្ទុះមួយចំនួនដែលមាន សារធាតុ TNT រហូតដល់ 10គីឡូក្រាម និង
អាវុធជាច្រើន រួមទាំងផែនទីផងដែរ ។
បើតាមសំដីរបស់លោក Bortnikov ផ្តល់អោយ AFP កាលពីម្សិលម៉ិញអោយដឹងថា ផែន
ការសម្ងាត់នៃអំពើភេវរកម្មមួយក្នុងចំនោមអំពើភេវរកម្មទាំងឡាយត្រូវបានទប់ស្កាត់កាលពី
ប៉ុន្មានថ្ងៃមុននៅទីក្រុងមូស្គូ ។
ប្រធាន FSB ក្រោយមកបានបង្ហាញមុខលើទូរទស្សន៍និងបានបញ្ជាក់បន្ថែមថា ជនសង្ស័យ
ចំនួនបួននាក់ដែលមកពី ភាគខាងជើង Kavkaz ត្រូវបានចាប់ខ្លួន ដែលតាមផែនការពួក
ឧទាមទាំងនោះបានកំណត់គោលដៅ លើតំបន់សាធារណៈ និង លើប្រព័ន្ធគមនាគមន៍
នៅក្នុងតំបន់នៃទីក្រុង មូស្គូ ។

ប្រទេសរុស្ស៊ីជាប្រទេសដែលនៅតែមានសង្គ្រាម ជាមួយពួកបះបោរ ជាពួកអ្នកកាន់
សាសនាអ៊ីស្លាម មកពីភាគខាងជើង Kavkaz ជាទីកន្លែងដែលមានការវាយប្រហារ
លើអាជ្ញាធរក្នុងតំបន់ជារៀងរាល់ថ្ងៃ ។ ក្រោយពីមានការស្ងប់ស្ងាត់អស់មួយរយៈ
កាល ការវាយប្រហារដោយការធ្វើអត្តឃាដ ក៏បានកើតឡើងវិញនៅក្នុងទីក្រុង មូស្គូ ។
ជនល្មើសបន្ទុះគ្រាប់បែកអត្តឃាដម្នាក់មកពី ភាគខាងជើង Kavkaz បានបំផ្ទុះគ្រាប់បែក
នៅក្នុងខ្លួននៅឯ ព្រលានយន្តហោះ Domodedovo កាលពីកំឡុងខែ មករា ដែលបានសំ
លាប់ជីវិតមនុស្សចំនួន 37 នាក់ ។ កាលពីឆ្នាំកន្លងទៅ ស្ត្រីពីរនាក់មកពី ភាគខាងជើង
Kavkaz ដូចគ្នាក៏បានបំផ្ទុះគ្រាប់បែកអត្តឃាដ នៅក្នុងប្រព័ន្ធរទេះភ្លើងក្រោមដីក្នុងប្រទេស
រុស្ស៊ី នៅពេលព្រឹក ដែលបានសំលាប់មនុស្ស 40 នាក់ ។
ក្នុងរយៈពេល 6ខែកន្លងមក អំពើភេវរកម្មចំនួន 169 ករណី បានកើតឡើងនៅក្នុងប្រទេស
រុស្ស៊ី ដែលក្នុងនោះមានរហូតដល់ 110 ករណីបានកើតឡើងនៅក្នុងប្រទេស សាធារណៈ
រដ្ឋ Dagestan ជាទីកន្លែងដែលត្រូវបានចាត់ទុកជាតំបន់ដែលមានអំពើឃោរឃៅបំផុតក្នុង
ពេលបច្ចុប្បន្ន ។
ដោយឡែកនៅក្នុងអំពើវាយតបទប់ទល់អំពើភេវរកម្មនេះ បុគ្គលិករបស់ FSB ចំនួប 95នាក់
បានពលិកម្ម និង មនុស្សប្រមាណជា 200 នាក់ផ្សេងទៀតទទួលរងរបួស នេះបើតាមសំដី
របស់លោក Bortnikov ៕
(ពី vnexpress)
យ៉ាវីន