បាងកក:តាមសំដីរបស់ប៉ូលីសបាននិយាយថាក្មេងស្រីអាយុ5ឆ្នាំបានស្លាប់និង
មនុស្ស11នាក់ទៀតបានរងរបួសនៅភាគខាងត្បូងប្រទេសថ នៅពេលដែលក្រុម
ខ្មំាងកំភ្លើងបានចូលលុកលុយនៅក្នុងវត្ត។ប៉ូលីសបានបន្តទៀតថាក្រុមខ្មំាងកំាភ្លើង
បានបាញ់រះចូលទៅក្នុងវត្តនៃខេត្តស៊ូរ៉ាកក្នុងគោលបំណងសំលាប់លោកSongwuth
Noppakun អាយុ52ឆ្នាំដែលជាបងប្អូនប្រុសដែលមិនអាចឈរឈ្មោះជាសមាជិករបស់
គណៈបក្សភឿថៃ។ហេតុការណ៏បែបនេះត្រូវបានប៉ូលីសនិយាយថាវាមិនមែនជារឿងគំនុំ
ក្នុងរឿងនយោបាយឡើយតែវាជារឿងផ្សេងមួយទៀត។ចំនែកសាក្សីបាននិយាយថាពួក
គេបានឃើញក្រុមខ្មំាងកំាភ្លើងប្រដាប់ដោយអាវុធបានពី 4 ទៅ6នាក់បានចូលសំដៅចូល
មកក្នុងវត្តហើយបាញ់រះយកទំាងម្តង។គូសបញ្ជាក់ថាក្មេងស្រីអាយុ5ឆ្នាំដែលបានស្លាប់
នោះមានឈ្មោះថា Pornpadcha Thamsugwan បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទើរពេទ្យ។
ចំនែកឯមនុស្សដែលរងរបួសទំាង11នាក់នោះត្រូវបានស្ថិតនៅក្នុងការព្យាបាលពីមន្ទើរពេទ្យ។