ភ្នំពេញ ៖ ដោយសារតែដាក់ចិត្ដដាក់ កាយស្រឡាញ់ស្រីកំណាន់របស់ខ្លួនខ្លាំងពេក ហើយនៅពេលឃើញរូបនាងទៅរៀបការជា មួយបុរសម្នាក់ទៀត ដែលត្រូវជាសាច់ញាតិ និងខ្លួនផងនោះ បានធ្វើឱ្យបុរសកម្មករម្នាក់ ដាច់ចិត្ដចងកសម្លាប់ចោលក្រុមគ្រួសារ ដោយ គ្មានគិតគូអ្វីសោះឡើយ ដោយសារតែស្នេហា មិនបានជោគជ័យ ។

ការភ្ញាក់ផ្អើលនៅពេលឃើញសពជនរង គ្រោះយកអាវចងកជាប់នឹងធ្នឹមផ្ទះជួលរបស់ ខ្លួន បានបង្កឱ្យមានការឆោឡោ កាលពីវេលា ម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅភូមិចំការឪឡឹក សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ទីកន្លែងផ្ទះជួលរបស់ខ្លួន ។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិជន រងគ្រោះបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឱ្យដឹងថា ការដាច់ចិត្ដចងកសម្លាប់ខ្លួន ខាងលើនេះ បណ្ដាលមកពីជនរងគ្រោះតូចចិត្ដ តូចថ្លើមនៅពេលឃើញស្រីដែលខ្លួនស្រឡាញ់ ពេញបេះដូង បានចូលរោងការជាមួយប្រុស ផ្សេង ត្រូវជាបងប្អូនខ្លួននោះ ខណៈដែលរូប ខ្លួនក៏បានទៅចូលរួមនៅ ក្នុងពិធីមង្គការនោះ ដែរ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែល ចុះទៅធ្វើកោសល្យវិច័យសពជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះរូបនេះមានឈ្មោះ សេន រាជ អាយុ២០ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ និងមានស្រុកកំណើតនៅភូមិ ក្រាំងក្រូច ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្ដ កំពង់ស្ពឺ ។

បើតាមសាច់ញាតិជនរងគ្រោះបានរៀប រាប់ថា មុនពេលកើតហេតុ នៅថ្ងៃទី២៧ ខែ មករា ឆ្នាំ២០១៣ ជនរងគ្រោះបានទៅចូល រួមពិធីមង្គលការបងប្អូននៅខេត្ដតាកែវ ហើយ កូនក្រមុំគឺជាស្រីដែលខ្លួនស្រឡាញ់នៅក្នុង បេះដូង ។ នៅពេលចូលរួមក្នុងពិធីមង្គការ នោះ ភ្ញៀវទាំងអស់បានសប្បាយអបអរ សាទរ ដោយឡែកតែជនរងគ្រោះមានទឹក មុខស្រងូតស្រងាត់ពីព្រោះស្រីកំណាន់ចិត្ដ ដែលស្រឡាញ់ជាយូរណាស់មកហើយ បាន ធ្លាក់ទៅដៃប្រុសផ្សេង ធ្វើឱ្យខ្លួនអស់សង្ឃឹម បន្ទាប់ពីលួចស្រឡាញ់ជាយូរមកហើយ នៅ តែមិនបានទទួលជោគជ័យ ។ ដោយនៅក្នុង ចិត្ដមានអារម្មណ៍មិននឹងន៎ នឹងមិនអាចបើក ភ្នែកទ្រាំមើលស្រីជាទីស្រឡាញ់របស់ខ្លួនក្នុង សំលៀកបំពាក់មង្គលការ សើចយ៉ាងពព្រាយ ដាក់កូនកំលោះរបស់ខ្លួននោះ ជនរងគ្រោះក៏ បានតឿនឪពុកម្ដាយបងប្អូនឱ្យត្រឡប់មក ផ្ទះវិញ  ។

ប៉ុន្ដែនៅពេលបងប្អួននិងឪពុក ម្ដាយមិនទាន់ត្រឡប់មក ជនរងគ្រោះក៏បាន ឡើងជិះរថយន្ដតាក់ស៊ីតែម្នាក់ឯង ទាំងក្ដី អាលោះអាល័យយ៉ាងពន់ពេក ឆ្ពោះមកផ្ទះ ជួលនៅភូមិសង្កាត់កើតហេតុខាងលើ ។

បើតាមសាច់ញាតិនៅក្បែរផ្ទះជនរងគ្រោះ បានឱ្យដឹងថា ពេលធ្វើដំណើរមកដល់ផ្ទះជួល ជនរងគ្រោះក៏បានឡើងទៅលើផ្ទះសំងំនៅ ទីនោះតែម្នាក់ឯង ប៉ុន្ដែគ្មាននរណាម្នាក់ដឹង ថា ជនរងគ្រោះដាច់ចិត្ដធ្វើអត្ដឃាតដោយ ចងកនោះឡើយ ។ លុះដល់ម៉ោងកើតហេតុ នៅពេលដែលសាច់ញាតិរបស់ជនរងគ្រោះ បានប្រើកូនរបស់ខ្លួនឡើងទៅលើផ្ទះជនរង គ្រោះ ដើម្បីយកគម្របឆ្នាំង ប៉ុន្ដែទ្វារចាក់ សោជិត ។ ពេលនោះដោយគិតថា ជនរង គ្រោះប្រហែលជាស្រវឹងខ្លាំង ហើយដេកលង់ លក់នៅក្នុងដំណេក សាច់ញាតិក៏បានរុញទ្វារ ស្រាប់តែធ្វើឱ្យមានការភ្ញាក់ និងតក់ស្លុតនៅ ពេលឃើញជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ ទៅហើយនោះ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូល ដ្ឋាននិងសមត្ថកិច្ចជំនាញ បានចុះទៅធ្វើកោ សល្យវិច័យលើសពជនរងគ្រោះ ហើយអះ អាងថា ជនរងគ្រោះពិតជាស្លាប់ដោយសារ អំពើអត្ដឃាតមែន មិនមែនជាអំពើឃាត កម្មឡើយ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រោយ ធ្វើកោសល្យវិច័យរួចរាល់ហើយ សពជនរង គ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ដោយក្ដីអាលោះ អាល័យជាទីបំផុត ៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល