បណ្តារូបភាពមួយចំនួនស្តីពីសំបករបស់គំរូ iPhone ដែល Apple ជិតធ្វើការបង្ហាញខ្លួន ជាមួយនឹងការរចនាម៉ូតធ្វើពីជ័រ ខ្នាតប្រវែងប្រហាក់ប្រហែលនឹង iPhone 5 និងមានតំលៃស្ថិតក្នុងកំរិត៤៩០ ដុល្លារ ទើបតែបានលេចចេញចចាមអារាម នៅលើបណ្តាគេហទំព័រ បច្ចេកវិទ្យា។
iPhone 5C (អក្សរ C ត្រូវបានគេដឹងមានន័យមកពីពាក្យ Color, គឺស្មាតហ្វូនមានពណ៌ច្រើន) ត្រូវបានដឹងថា នឹងបង្ហាញខ្លួននៅលើទីផ្សារនៅចុងឆ្នាំនេះ។ បណ្តារូបភាពមួយចំនួន ស្តីពីស្មាតហ្វូននេះ ទើបតែលេចចេញនៅប្រទេសចិន រួមជាមួយព័ត៌មានថា ឧបករណ៍នេះនឹងមានតំលៃប្រហែល៣,០០០ យន់ (3,000 yuan) ដែលប្រហាក់ប្រហែលនឹង ៤៩០ ដុល្លារ។

iPhone 5C មានរាងស្រដៀងនឹង iPhone 5 ប៉ុន្តែមានការរចនាម៉ូតធ្វើពីជ័ររឹង។ វានឹងមានអេក្រង់ទំហំ 4 inch និង camera 8 megapixel។
ទស្សនារូបភាព iPhone 5C ដែលទើបតែលេចចេញចចាមអារាម ពេលថ្មីៗនេះ ដូចខាងក្រោម៖







ដោយ៖ សិលាប្រភព៖ zng