Mozilla កំពុងតែមានគម្រោងដែលអាចធ្វើឱ្យប្ដូរផ្លាស់ទៅលើទីផ្សារស្មាតហ្វូនតម្លៃទាប ហើយ នៅពេលទូរស័ព្ទឆ្លាតវៃរបស់ Mozilla ត្រូវបានដាក់លក់ក្នុងទីផ្សារ គេជឿថា វានឹងស៊ីដាច់បណ្ដា ស្មាតហ្វូនតម្លៃទាប នាពេលបច្ចុប្បន្ន។

 

MWC 2014 ៖ ទូរស័ព្ទ YotaPhone អេក្រង់ ២ បង្ហាញខ្លួនជាផ្លូវការMWC 2014 ៖ រូបភាពពិតរបស់ Nokia XL តម្លៃ ១០៩អឺរ៉ូ

Galaxy S5 បង្ហាញខ្លួនជាផ្លូវការ ៖ មានអេក្រង់ ៥,១ inch ឧបករណ៍វាស់ ចង្វាក់បេះដូង និងស្កែនក្រយៅដៃ

/

ទូរស័ព្ទឆ្លាតវៃតម្លៃ ២៥ដុល្លារ របស់ Mozilla

ថ្មីៗនេះ វីដេអូខ្លីមួយ ស្ដីអំពីស្មាតហ្វូន តម្លៃទាប ដែលស្ថិតក្នុងគម្រោងផលិតទូរស័ព្ទឆ្លាតវៃតម្លៃ ២៥ដុល្លារ របស់ Mozilla ត្រូវបានប្រកាសឧទ្ទេសនាម នៅក្នុងព្រឹត្តិការណ៍ MWC 2014 ។ស្មាតហ្វូនតម្លៃទាបបំផុតនេះ ដំណើរការដោយប្រព័ន្ធ Firefox OS និងមានអេក្រង់ថាចស្គ្រីន 3,5 inch ដែលមានកម្រិតរីសូលូសឹន 320x480 pixel ។ ស្មាតហ្វូនរបស់ Mozilla នេះ ក៏មានកាមេរ៉ា 2 megapixel និងឈីប single core Spreadtrum 1Ghz ។

ទំព័រ pcadvisor បាន​ចុះ​ផ្សាយ​ថា ស្មាត​ហ្វូន​ តម្លៃ ២៥​ដុល្លារ​នេះ នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ លេងអ៊ីន​ធើរណិត ផ្ញើ​អ៊ីមេល ចាក់​ចម្រៀង ។ល។

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PcadvisorGenk/Youtube