តារាចម្រៀងបុរាណ នាង Sarah Brightman អាចនឹងក្លាយជាភ្ញៀវបន្ទាប់ដែលហោះហើរទៅកាន់លំហអាកាស។​ 

ទំព័រ Space បានអោយដឹងថា តារាចម្រៀងបុរាណ នាង​ Sarah Brightman ត្រូវចំណាយប្រាក់ជាង ៥១លានដុល្លារអាមេរិក ទៅអោយទីភ្នាក់ងារអវកាសរបស់រុស្ស៊ី ដើម្បីមានកន្លែងអង្គុយមួយនៅក្នុងយានអវកាស ដែលធ្វើដំណើរទៅកាន់ស្ថានិយអវកាសអន្ដរជាតិ (ISS)។

width=439

ប៉ុន្ដែ ក្រុមហ៊ុន Space Adventures ដែលជាភ្នាក់ងារផ្ដល់សេវាកម្មទេសរណ៍ឯកជនទៅកាន់អវកាស ដែលមានទីតាំងនៅក្រុង Vienna ប្រទេសអូទ្រីស មិនទាន់ធ្វើការបញ្ជាក់អំពីព័ត៌មាននេះនៅឡើយ។ ទោះជាយ៉ាងនេះក្ដី ប្រភពព័ត៌មានក្នុងស្រុកបានអោយដឹងថា តារាចម្រៀង Sarah Brightman  បានថ្លែងជាផ្លូវការនៅក្នុងសន្និសីទកាសែតនៅក្រុង Moscow ប្រទេសរុស្ស៊ីដែលបានធ្វើឡើងនៅប៉ុន្មានម៉ោងមុននេះថា នាងបានចុះឈ្មោះនឹងបង់ប្រាក់រួចទៅហើយ ដើម្បីបានធ្វើដំណើរទេសចរណ៍ទៅកាន់លំហអាកាស។

/

គួររំលឹកថា ក្រុមហ៊ុន Space Adventures បានរៀបចំភ្ញៀវទេសចរណ៍ចំនួន ៧នាក់នៅលើយានអវកាស Soyuz របស់រុស្ស៊ី ហើយតារាចម្រៀង Brightman នឹងជាភ្ញៀវទី ៨ ក្នុងដំណើរទេសចរណ៍អវកាស មានរយៈពេល ១០ ដែលនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ ២០១៤ ឬ ២០១៥។Soyuz គឺជាយានអវកាសតែមួយគាត់ដែលមានសេវាកម្មនាំភ្ញៀវទេសចរណ៍ទៅទស្សនានៅលំហអាកាស៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ Space/VE