ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស theguardian កាលពីវេលាល្ងាចថ្ងៃអាទិត្យកន្លងទៅនេះ បានចេញផ្សាយអោយដឹងថា នៅឯប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីដឯណោះវិញក្រុមស្រ្តីភេទ បានសន្យាអោយដឹងថា  ពួកគេនឹងបន្តការតវ៉ារបស់ខ្លួន ដើម្បីប្រឆាំងទៅនឹងច្បាប់​ដែលបានចែងឡើងដោយប្រទេសនេះ      ពោលគឺ មិនអនុញ្ញាតអោយពួកគេបើករថរថយន្តតែម្តង។

បើទោះជាការចែងច្បាប់ឡើង ​ ថាមិនអោយស្រ្តីអាចបើកបរបានយ៉ាងណាក៏ដោយ ក៏ក្រុមស្រ្តីមួយចំនួនបានបន្តការតវ៉ា ​​   ដើម្បីប្រឆាំង ទាមទារសិទ្ធិមកវិញ ក្នុងការបើកបររថយន្តដោយនៅក្នុងនោះ គេឃើញមានស្រ្តីមួយចំនួន ថតរូប ក៏ដូចជាថតវីដេអូខ្លួនឯងកំពុងតែបើករថយន្តនោះ    បង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត  ដោយមានការសរសេរបញ្ជាក់អោយដឹងថា​   ពួកយើងមានសិទ្ធិ   ដូច្នេះពួកយើងគួរតែទាមទារអ្វីដែលយើងគួរតែទទួលបាន។

width=441

ជាមួយការបម្រាម  ហាមមិនអោយស្រ្តីបើកបរក្នុងប្រទេសមួយនេះ      នៅតាមបណ្តាក្រុងមួយចំនួន​ គេឃើញមានក្រុមមន្រ្តីប៉ូលីស ដាក់របាំងឃាំងផ្លូវ ដោយរង់ចាំមើល ក៏ដូចជាចាប់នូវរថយន្តណាមួយ ដែលមានស្រ្តីជាអ្នកបើកបរ តួយ៉ាងមាននៅក្នុងក្រុងRiyadhជាដើម។

បន្ថែមពីលើនេះ   យុទ្ធនាការចេញតវ៉ា   ទាមទារសិទ្ធិក្នុងការបើកបរមួយនេះ   បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មាន arabnews អោយដឹងថា   ស្រ្តី  ១២ នាក់ ត្រូវបានក្រុម មន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួនយកទៅឃុំទុកជាបណ្តោះអាសន្ន  ក្រោយពីបានរកឃើញថា ពួកគេពិតជាបានបើករថយន្តពិតប្រាកដមែន។

គួររំឭកផងដែរថា ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ   គឺជាប្រទេសតែមួយគត់ ដែលមានការ ហាមប្រាមមិនអោយស្រ្តីបើកបរ មិនត្រឹមតែប៉ុណ្ណោះ ហាមមិនអោយស្រ្តីធ្វើដំណើរចេញទៅក្រៅប្រទេស បើកគណនីធនាគារ    ឬក៏ចេញទៅបំពេញការងារនៅខាងក្រៅដោយគ្មានការអនុញ្ញាតពីភាគីបុរសជាដើម៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ឌូបៃ ដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិ ធំជាងគេលើលោក- បំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារឡានក្រុងមួយ សម្លាប់មនុស្ស ២០ នាក់- ចក្រភពអង់គ្លេស ប្រឈមនឹងគ្រោះអាក្រក់បំផុត ប្រចាំឆ្នាំ- ជប៉ុនប្រកាសអាសន្នរលកយក្សស៊ូណាមិ ខណៈមានគ្រោះរញ្ជួយដី កណ្តាលសមុទ្រ- ពូជស្វាប្រភេទថ្មី ត្រូវបានរកឃើញ នៅកណ្តាល ព្រៃជ្រៅទឹកភ្លៀង អាម៉ាស៊ូន

ប្រែសម្រួល ៖ កុសលដោយ ៖ theguardian