យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវស្ទង់មតិ Abac ដែលបានបញ្ចេញនៅ
លើកាសែត The Nation កាលពីថ្ងៃទី18កក្កដាបានឲ្យដឹងថា ̉65,3% មិនចង់អោយថាក់ស៊ីន
ពាក់ព័ន្ធក្នុងការបង្កើតគណៈរដ្ឋមន្ត្រីពីព្រោះគូសត្រូវរបស់លោកអាចបង្កភាពវឹកវរនយោ
បាយឬរដ្ឋប្រហារ។ 34,7% គាំទ្រចំណាត់ការរបស់ថាក់ស៊ីនដោយលើកហេតុផលថាថាក់
ស៊ីនមានឥទ្ធិពលនយោបាយនិងអាចទប់ស្កាត់ជម្លោះដណ្តើមតំណែងគ្នា។

ការស្ទង់មតិត្រូវបានធ្វើឡើងចាប់ពីថ្ងៃ 12ដល់ 16កក្កដាលើអ្នកឆ្លើយតប 2.114នាក់នៅ17
ខេត្តនៅប្រទេសថៃ។
ទាក់ទងការដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនទាន់អនុម័តយល់ព្រមលើ
សមាជិកភាពសភារបស់យីងឡាក់ ស៊ីណាវ៉ាត្រានិងអាប់ភិស៊ីត វេចាជីវ៉ា ដោយរង់ចាំ
ការស៊ើបអង្កេតអំពីកំហុសក្នុងការបោះឆ្នោត អ្នកឆ្លើយតប 71,3%មានការមិនពេញចិត្ត
ដោយខ្លាចអ្នកទាំងពីរមិនត្រូវបានទទួលស្គាល់ជាសមាជិកសភា ភាពវឹកវរនយោបាយ
និងនាំដល់អំពើហិង្សា។

អ្នកឆ្លើយតប 80,4%ចង់អោយយីងឡាក់ក្លាយជានាយករដ្ឋមន្ត្រីស្រីលើកដំបូងរបស់ថៃ។
ប្រភព៖ The Nation, nld
ដោយ ណាវី