វាជារឿងធម្មតាទេ នៅពេលធ្វើការងារអ្វីមួយបានសំរេច មនុស្សម្នាក់ៗតែងតែមានការសប្បាយចិត្ត ហើយមានអ្នកខ្លះដោយទប់អារម្មណ៏មិនបាន ក៏បានធ្វើការអបអរសាទរដោយធ្វើការស្រែកហ៊ោរ បញ្ចេញនូវកាយវិការប្លែកៗតាមស្ទីលរបស់ពួកគេម្នាក់ៗ។

ជាក់ស្តែងរឿងខាងលើ យើងឧស្សាហ៏បានឃើញជាងគេនោះ គឺការអបអរសាទររបស់កីឡាករបាល់ទាត់។ នៅពេលពួកគេស៊ុតបាល់បញ្ចូលទីបានសំរេច ពួកគេម្នាក់ៗតែងតែមានការសប្បាយចិត្ត ហើយបញ្ចេញកាយវិការប្លែកៗដូចជា រត់ស្រែកហ៊ោរ លោតកញ្ឆេង...ជាដើម ដែលយើងទាំងអស់ធ្លាប់បានឃើញនូវការអបអរសាទរទាំងនោះបែបធម្មតាៗប៉ុណ្ណោះ។

/

ការអបអរសាទរបាល់ទាត់បែបហូលីវូដ

ពេលនេះCamnews សូមបង្វែរអារម្មណ៏ប្រិយមិត្តអ្នកអានទាំងអស់គ្នាមកទស្សនាការអបអរសាទររបស់កីឡាករបាល់ទាត់ពេលពួកគេស៊ុតបាល់បញ្ចូលទីបានសំរេច បែបហូលីវូដ(Hollywood) វិញម្តង។

សូមទស្សនាទាំងអស់គ្នាណា!!!

ដោយ៖ និស្ស័យ