ទស្សនិកជនពិតជាបានស្គាល់ហើយថា Balotelli គឺជាតារាបាល់ទាត់ដែលល្បីខ្លាំងបំផុត នៅពេលការប្រកួតបាល់ទាត់  Euro ២០១២ ដោយសារក្បាច់ដោះអាវ បញ្ចេញសាច់ដុំរបស់គេដែលគេហៅថា Bad Boys ក្នុងពេលស៊ុតចូលទី ពេលលេងជាមួយ អាលឺម៉ង់នោះ ។ថ្មីៗនេះ  វីដេអូមួយបានលេចចេញ  មកលើអ៊ីធើណេត គឺក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ ដែលជាកីឡាករបាល់ទាត់វ័យក្មេង បានធ្វើត្រាប់តាម Balotelli ។ ពេលនោះគឺដូចពេល ដែល Balotelliស៊ុតចូលចឹង  គឺបានបាល់ពីខែបំរើពាក់កណ្តាលតារាង  ហើយក៏បណ្តើរទៅ ហើយក៏ស៊ុតចូលទី ។ ក្មេងប្រុសនោះ ក៏បានរត់មកមុខកាំម៉េរា ហើយដោះអាវ បញ្ចេញសាច់ដុំដូច Balotelli ចឹង ។ដើម្បីកុំអោយមានមន្ទិលសង្ស័យយូរ យើងទៅចូលរួមទស្សនាទាំងអស់គ្នា​ ៕

/

 

ដោយ ៖ កុសលប្រភព ៖ youtube