ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័តចិន ឆៃណាដេលី ដែលទើប      តែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ អោយដឹងថា សំណង់អាគារ ក្លឹបកំ សាន្ត     ដ៏ល្អប្រណិតមួយកន្លែង  ត្រូវបានវាយកំទេចចោល ទាំងបង្ខំចិត្ត ខណៈសាងសង់ឡើង ដោយខុសច្បាប់ ។

/

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា សំណង់អាគារក្លឹបកំសាន្តដ៏ល្អប្រណិត មួយកន្លែងនេះ​ មានទីតាំង ស្ថិតនៅតំបន់ ស្វ័យយ័ត Guangxi Zhuang ប្រទេសចិន  ខណៈមាន  ឈ្មោះថា The Venice International Club សំណង់អាគារមួយកន្លែងនេះ សាងសង់ឡើង ដោយ ចំណាយទឹកប្រាក់ ដល់ទៅ ៦,៥ លានដុល្លារឯណោះ នៅលើផ្ទៃដី មានទំហំដល់ទៅ ១១,៧០០ ម៉ែត្រ ការ៉េ     ។ ក្រោយពីបានរកឃើញថា សាងសង់ឡើងដោយខុសច្បាប់ អាជ្ញាធរប្រចាំតំបន់ បានសម្រេចចិត្ត  ធ្វើការកំទេចចោលទាំងបង្ខំ តែម្តង៕

/

/

/

ប្រែសម្រួល ៖ កុសល ប្រភព ៖ ឆៃណាដេលី