អង្គការ FAO រួមជាមួយអង្គការ PAM និង OXFAM បានអំពាវនាវ រកជំនួយអន្តរជាតិ
សម្រាប់មនុស្ស12លាននាក់ ដែលគ្មានស្បៀង ហើយស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់
នៅតំបន់នេះអាហ្វិ្រកខាងកើតនៃពិភពលោក។ កុមារជាង 2លាននាក់ ខ្វះអាហារ
ដែរ ហើយត្រូវការជំនួយបន្ទាន់សម្រាប់ការរស់រាន។
ការព្រួយបារម្ភមានការកើនឡើងក្នុងសហគមន៍អន្តរជាតិប្រឈមមុខនឹងគ្រោះរាំង
ស្ងួតយ៉ាងធ្ងន់ធ្ងរ ដែលកើតមាននាពេលនេះនៅតំបន់ស្នែងក្របីនៃទ្វីបអាហ្វ្រិក ។


រយៈពេល២ឆ្នាំចុងក្រោយនេះពុំមានភ្លៀងធ្លាក់ ឬភ្លៀងធ្លាក់តិចតួចពេក។


អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់ អ.ស.ប គូសបញ្ជាក់ថា វាសនារបស់មនុស្ស
ជាច្រើនលាននាក់អាចធ្លាក់ចុះកាន់តែដុនដាប បើដរាបណាភ្លៀងពុំព្រមធ្លាក់រយៈ
ពេលជាច្រើនខែទៀត ហើយការប្រមូលផលមានភាពយឺតយ៉ាវ។


អ្នកទទួលខុសត្រូវរូបនេះព្យាករណ៍ថា ក្នុងប៉ុន្មានខែខាងមុខទៀត នឹងមានគ្រោះ
មហន្តរាយដ៏ពិតប្រាកដមួយ។



ប្រភព៖ 24h
ដោយ៖ ណាវី