មន្ទីរបញ្ចកោណបានទទួលស្គាល់ថា កងកម្លាំងពិសេសអាមេរិក ដែលសហការណ៍ជាមួយកងទ័ពអាបហ្គានីស្ថាន នៅក្នុងខែត្រ Nangahar បានរត់ចោលអាវុធមួយចំនួន នៅពេលត្រូវក្រុមភេរវកម្ម ISIS វាយប្រហារ។/អាវុធ​របស់អាំមេរិក ដែលបានធ្លាក់ទៅលើដៃ​ក្រុម​រដ្ឋអ៊ីស្លាម ក្រុមរដ្ឋអ៊ីស្លាម (ISIS) កាលពីប៉ុន្មានថ្ងៃមុន បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលបង្ហាញអំពីអាវុធមួយចំនួនដូចជាគ្រាប់កាំភ្លើង គ្រាប់បែក រួមនឹងទង់ជាតិអាមេរិក និងកាតទាហានអាមេរិក ដែលពួកគេប្រមូលបាន បន្ទាប់ពីមានការប្រយុទ្ធគ្នា។ Reuters ដកស្រង់សំដីរបស់ Charles Cleveland អ្នកនាំពាក្យរបស់កងទ័ពអាមេរិក ថ្លែងថា ការបាត់បង់អាវុធខាងលើនេះ គឺកើតឡើងនៅពេលប្រយុទ្ធគ្នា នៅក្នុងខែត្រ Nangahar ប្រទេសអាបហ្គានីស្ថាន កាលពីខែកក្កដា។មន្ទីរបញ្ចកោណ ឱ្យដឹងថា បណ្ដាទាហានអាមេរិកដែលកំពុងធ្វើសកម្មភាពនៅក្នុងទីតាំងប្រមូលផ្ដុំនៃអ្នករងរបួស (CCP) ក៏ស្រាប់តែត្រូវសត្រូវវាយប្រហារ។ដូច្នេះ CCP ក៏ត្រូវបានរើទៅកន្លែងដែលមានសុវត្ថិភាព។ ក្នុងការបម្លាស់ទី ឧបករណ៍ និងអាវុធមួយចំនួន ត្រូវបានបោះបង់ នេះបើតាម AFP ដែលបានដកស្រង់សំដី Adam Strump ជាអ្នកនាំពាក្យមន្ទីរបញ្ចកោណ។មន្ត្រីមន្ទីរបញ្ចកោណបានសង្កត់ធ្ងន់ថា ទីតាំងរបស់អាមេរិក មិនបានធ្លាក់ទៅក្នុងដៃសត្រូវ ក្នុងហេតុការណ៍នេះនោះទេ។កងទ័ពអាបហ្គានីស្ថាន បានពង្រឹង និងបង្កើនការវាយប្រហារទៅលើក្រុមរដ្ឋអ៊ីស្លាម នៅក្នុងខែត្រ Nangahar បន្ទាប់ពីក្រុម ISIS បានចេញមុខទទួលខុសត្រូវលើការវាយប្រហារដោយគ្រាប់បែក កាលពីខែមុន នៅ Kabul ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ ៨០នាក់ និង ២៣១នាក់រងរបួស។មន្ទីរបញ្ចកោណក៏បានទទួលស្គាល់ថា ទាហានអាមេរិកចំនួន ៥រូប បានរងរបួសក្នុងពេលគាំទ្រដល់កម្លាំងអាបហ្គានីស្ថាន។ Adam Strump ថ្លែងថា “ដើម្បីការពារឯកជនភាពរបស់អ្នកដែលពាក់ព័ន្ធ យើងខ្ញុំនឹងមិនបញ្ចេញមតិលំអិតអំពីករណីរងរបួស។ យើងខ្ញុំក៏នឹងមិននិយាយអំពីអាវុធនៅក្នុងរូបថតនោះដែរ”។

ប្រែសម្រួល ៖ បុត្រា