កូនក្រមុំមិនកាន់ផ្កា នំខេកតុបតែងដោយផ្កាចំនួន ២.០០០ទង ប៉ុន្តែហូបមិនបាន គឺជាប្រការចម្លែកក្នុងពិធីរៀបការបស់មហាសេដ្ឋី Donald Trump និងកំពូលតារាបង្ហាញម៉ូដ Melania កាលពីឆ្នាំ ២០០៥។

/

យោងតាម Hollywood Reporter ពិធីរៀបការរបស់លោក Donald Trump និងកំពូលតារាបង្ហាញម៉ូដ Melania Knauss ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី ២២មករា ឆ្នាំ ២០០៥ នៅឯវិហារ Bethesda by the Sea ក្នុងតំបន់ Palm Beach រដ្ឋ Florida អាមរិក។

/

Trump និងភរិយាដើរចាប់ដៃភ្ញៀវកត្តិយស ត្រៀមចាកចេញពីវិហារ ទៅកាន់កន្លែងជប់លៀងអាពាហ៍ពិពាហ៍នៅ Mar-a-Lago ដែលជាក្លិបឯកជនមួយរបស់លោក Trump នៅ Palm Beach។

/

Melania លើកដៃលាក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីបានធ្វើពិធីរៀបការ។

/

ក្លិប Mar-a-Lago របស់លោក Trump។

/

មុននោះ លោក Trump បានចំណាយប្រាក់ ៣៥លានដុល្លារអារមិក ដើម្បីជួសជុសកែលំអសាលទទួលភ្ញៀវ ទៅតាមលំនាំរាជវាំង Versailles។ ដោយឡែកមាសដែលត្រូវបានគេយកមកប្រើប្រាស់ក្នុងសាលនេះ ឡើងដល់ ៧លានដុល្លារ។ ក្នុងសាលជប់លៀង ត្រូវបានគេតុបតែងដោយផ្កា និងទៀន។

/

តារារបស់ពិធីជប់លៀងអាពាហ៍ពិពាហ៍នេះ នោះគឺនំខេក ៧ជាន់ ដែលមានអង្កត់ផ្ចិត ១,៨ម៉ែត្រ ទម្ងន់ ៩០គីឡូក្រាម។

/

ចិញ្ចៀនអាពាហ៍ពិពាហ៍ ពេជ្រ១២ការ៉ាត ត្រូវាបានធ្វើឡើងដោយក្រុមហ៊ុន Graff តម្លៃ ១,៥លានដុល្លារ។

/

រ៉ូបអាពាហ៍ពិពាហ៍ត្រូវបានកាត់ដោយក្រុមហ៊ុន Dior តម្លៃ ១០០.០០០ដុល្លារ។ កន្ទុយរ៉ូបនេះមានប្រវែង ៤ម៉ែត្រ។ រ៉ូបដែលជាប្រភេទគ្មានដៃនេះ ត្រូវបានប្រើប្រាស់ក្រណាត់៩០ម៉ែត្រការ៉េហើយអ្នករចនាត្រូវចំណាយពេល ៥៥០ម៉ោងដើម្បីធ្វើវា។

/

នៅក្នុងពិធីរៀបការលើកទីបី លោក Trump បានអញ្ជើញភ្ញៀវចំនួនប្រហែល ៣៥០នាក់។ ភ្ញៀវសំខាន់ៗរូបមានទាំងលោក Clinton និងភរិយា មហាសេដ្ឋី Russell Simmons និងកំពូលតារាបង្ហាញម៉ូដ Heidi Klum ។ល។ ភ្ញៀវទាំងអស់ត្រូវបានគេហាមមិនឱ្យប្រើទូរស័ព្ទ ក៏ដូចជាឧបករណ៍ដែលអាចថតរូប និងថតសម្លេង នៅពេលមកចូលរួមពិធីជប់លៀងអាពាហ៍ពិពាហ៍។

ដោយមិនរាប់បញ្ចូលទាំងការជួសជុលសាលសម្រាប់ពិធីជប់លៀង និងទិញចិញ្ចៀន “ប្រាក់ចំណាយសម្រាប់ការរៀបការនេះ មានចំនួនប្រហែល ១លានដុល្លារ វាជាការចំណាយដ៏តូចមួយបើធៀបនឹងទ្រព្យរាប់ពាន់លានដុល្លាររបស់លោក Trump” ។

ប្រែសម្រួល ៖ តារាប្រភព ៖ VNEXPRESS