នៅឯទីផ្សារអឺរ៉ុប Nokia ទើបតែបង្ហាញពីការបញ្ចុះតំលៃពី 10 ដល់ 15% សំរាប់ផលិតផលស៊េរីខ្ពស់ពីរគឺ Lumia 800 និង Lumia 900។ នេះគឺជាសកម្មភាពលើកទឹកចិត្តដល់អតិថិជនរបស់ខ្លួន មុនថ្ងៃដាក់បង្ហាញស្មាតហ្វូន Windows Phone 8 នៅខែវិច្ឆិកាខាងមុខនេះ។

Lumia 800 និង Lumia 900 ដែលបាន Nokia ធ្វើការបញ្ចុះតំលៃលក់
ការដែលបញ្ចុះតំលៃ Lumia 800 និង Lumia 900 ក្នុងកំរិតតំលៃសមរម្យជាងមុននេះ នឹងជួយឲ្យអ្នកគាំទ្រកាន់តែស្និទ្ធស្នាលជាងមុនទៀតជាមួយនឹងស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone។ បើទោះជាមិនអាចអាប់ហ្រ្គេដឡើង Windows Phone 8 ប៉ុន្តែស្មាតហ្វូនទាំងពីរខាងលើនេះនៅតែជាស៊េរីស្មាតហ្វូនមានសក្តានុពល និងជោគជ័យរបស់ Nokia នៅលើទីផ្សារ ព្រោះថាវាត្រូវបានរចនាម៉ូដស្អាត សំបកទាំងមូលស្រោបដោយ polycarbonate ដ៏រឹងមាំ និងមាន Hardware ល្អផងដែរ។
ខាងក្រោមនេះ ជាវីដេអូបង្ហាញពីភាពរឹងមាំរបស់ Lumia 900 ទស្សនាទាំងអស់គ្នា !
ដោយ៖ សិលាប្រភព៖ k14