ព័ត៌មានអន្តរជាតិ ៖ កោះពីររបស់ប្រទេសញ៉ូវសេឡេន មិនដែលធ្លាប់មានឈ្មោះជាផ្លូវការនោះទេ ដោយសារមានការត្រួតពិនិត្យយូរអង្វែងក្នុងរយៈពេលជាង  ២០០  ឆ្នាំចុងក្រោយនេះ បើទោះជាពិភពលោកធ្លាប់បានស្គាល់ថាជាកោះខាងត្បូង និងកោះខាងជើងក៏ដោយ(    North and South Islands )  នេះបើតាមការអោយដឹងពីមន្រ្តីផ្លូវការ របស់ប្រទេសនេះកាលពីម្សិលមិញ។

width=432

បន្ទាប់ពីមានការពិគ្រោះយោបល់ជាសាធារណៈ   ក្រុមប្រឹក្សាភិបាល​ ភូមិសាស្រ្តប្រទេសញ៉ូវសេឡេន ( the New Zealand Geographic Board)  ឥលូវនេះគឺបានដាក់ឈ្មោះប្រជុំកោះទាំងពីរនេះ  មួយមានឈ្មោះជាភាសាអង់គ្លេស  និងមួយទៀត មានឈ្មោះជាភាសាជនជាតិដើមភាគតិច Maori ។

ឈ្មោះជាភាសាជនជាតិដើមភាគតិច Maori គឺ Te  Waipounamu មានន័យថា ទន្លេពោរពេញទៅដោយផ្ទាំងថ្មពណ៌បៃតង  ត្រូវបានដាក់ឈ្មោះ    អោយកោះខាងត្បូ ង ( for the South Island) និងឈ្មោះ Te Ika-a-Maui សម្រាប់កោះខាងជើង (for the North) ៕

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន