គូស្វាមីភរិយាមកពីទីក្រុង Ayrshire នីរតី Scotland ប្រទេសអង់គ្លេស ដែលមានឈ្មោះថា
លោក Colin និងអ្នកស្រី Chris Weir គឺជាអ្នកមានមហាសំណាងក្លាយជាម្ចាស់ទឹកប្រាក់នៃ
រង្វាន់ជែកផតរបស់ឆ្នោត Euromillions នេះ។

សាជីវកម្មឆ្នោតជាតិរបស់អង់គ្លេសបានធ្វើការប្រកាសថា មានអ្នកឈ្នះរង្វាន់ធំហើយ ហើយ
ទឹកប្រាក់ក៏ត្រូវបានប្រគល់ដល់ដៃអ្នកឈ្នះ។ ចំនួនទឹកប្រាក់ជាង161លានផោននេះ (ជាង266លានដុល្លាអាមេរិក) នឹងធ្វើ ឲ្យអ្នកឈ្នះ ក្លាយទៅជាកំពូលអ្នកមានទ្រព្យសម្បត្តច្រើនជាង
គេលំដាប់ទី 430នៅអង់គ្លេសដោយលោតពីលើសេដ្ឋីល្បីៗអស់ជាច្រើន។
ការឈ្នះនេះ គឺដោយសារតែសន្លឹកឆ្នោតរបស់ពួកគាត់ត្រូវគ្នាជាមួយលេខដែលចេញចំនួន
5 និងលេខសំណាងទាំងពីរ គឺលេខ 17, 19, 38, 42 និង45 ចំណែកឯលេខសំណាងគឺលេខ
9 និង10។

ចំនួនទឹកប្រាក់ប៉ុណ្ណេះ គឺស្ទើតែស្មើនឹងទ្រព្យសម្បតិ្តរួមរបស់គូស្វាមីភរិយា David Beckham
និងនាង Victoria Beckham ទៅហើយ ដោយសារគូស្វាមីភរិយាល្បីមួយគូនេះមានទ្រព្យ
សម្បតិ្តចំនួន 165លានផោន ។ គួរបញ្ជាក់ផងដែរថា មុនពេលមានអ្នកឈ្នះនាពេលនេះ
កំណត់ត្រាអ្នកឈ្នះច្រើនជាងគេបំផុតនៅអង់គ្លេស គឺចំនួនទឹកប្រាក់ 113លានផោន កាល
ពីខែតុលា ឆ្នាំ២០១០។
ប្រភព៖ BBC
ដោយ៖ មិនា