ភ្នំភ្លើង​ឥណ្ឌូនេស៊ី​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ព្រហស្បត៍ ដោយ​ព្រួស​ចេញ​ថ្ម​តូចៗ កម្អែ​រ និង​
ផេះភ្នំភ្លើង​ទៅលើ​អាកាស​កម្ពស់​រាប់រយ​ម៉ែត្រ។

​​ភ្នំ​ភ្លើង​ដែល​មាន​កម្ពស់​ 1.580​ម៉ែត្រ​នេះ​គឺជា​ភ្នំភ្លើង​មួយ​ដែលមាន​សកម្មភាព​ខ្លាំង​បំផុត​ក្នុង
​ចំណោម​ភ្នំភ្លើង​ទាំងឡាយ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ ភ្នំភ្លើង ​Mount Lokon ស្ថិត​នៅលើ
​កោះ​ Sulawesi​នេះ បាន​បញ្ចេញ​សកម្មភាព​របស់​វា​ខ្លាំង​ឡើង​ចាប់តាំងពី​ថ្ងៃ​ទី​៩​ខែ​មិថុនា​មក
ដោយ​បាន​បណ្តាលអោយ​ម​នុស្ស​រាប់រយ​នាក់​ភៀសខ្លួន​ចេញពី​តំបន់​នេះ​។​


ភ្នំភ្លើង​នេះ​បាន​ផ្ទុះឡើង​នៅ​ម៉ោង​ប្រហែល​ 10និង30នាទី​ព្រឹក ដោយ​បាន​ព្រួស​បញ្ចេញ​
ផេះ​និង​ថ្ម​តូចៗ​ឡើង​ទៅលើ​អាកាស​រហូត​ទៅ​កម្ពស់​ជាង​ 1.500​ម៉ែត្រ​។​ ​រដ្ឋាភិបាល​បាន​
ចេញ​ការព្រមាន​អោយ​ប្រុងប្រយ័ត្ន​ដល់​កំរិត​ខ្ពស់​បំផុត​។​ ហើយប្រជាជន​ ប្រហែល​
28.000 នាក់​ដែល​រស់នៅ​ក្នុង​ចម្ងាយ​ជិត​ 4​គីឡូម៉ែត្រ​ជុំវិញ​ភ្នំភ្លើង​នេះ​ត្រូវបាន​ជម្លៀសចេញ​។​

ប្រភព៖ nld, AFP
ដោយ៖ មិនា