ព័ត៌មានរូបភាព ៖ យ៉ាងហោចណាស់ មនុស្ស ៥ នាក់បានស្លាប់បាត់បង់ជីវិត ៤ នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន ខណៈរាប់លាននាក់ផ្សេងទៀត បានរងផលប៉ះពាល់ ក្រោយមានការវាយប្រហារពីសំណាក់គ្រោះធម្មជាតិទីហ្វុង Fitow មកលើភាគខាងកើតប្រទេសចិន ដែលញ៉ាំងអោយមានការបិទផែសមុទ្រក៏ដូចជាអាកាសយានដ្ឋានមួយចំនួនផ្សេងទៀតផងដែរ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល គូសបញ្ជាក់អោយដឹងថា បណ្តាខេត្តមួយចំនួនរបស់ប្រទេសចិន ក្រោយពីមានវត្តមាននៃខ្បល់ព្យុះទីហ្វុងលើកទី ២៣ នេះហើយនោះ បានធ្វើអោយមានទឹកជំនន់ទឹកភ្លៀង ក្រោយពីមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់ នៅក្នុងនោះក៏បានបណ្តាលអោយកើតមានឡើងនូវគ្រោះធម្មជាតិរអិលបាក់ដីផ្សេងទៀតផងដែរ មិនត្រឹមតែប៉ុណ្ណោះ ក៏បានធ្វើអោយមានការខូចខាតផ្ទះសម្បែង បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដំណាំកសិផលជាច្រើនហិចតាផ្សេងដែរ។

គួររំឭកផងដែរថា ជាមួយនឹងវត្តមាននៃការមកដល់ព្បុះទីហ្វុងលើកនេះ អាជ្ញាធរប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបង្ការការពារ ក៏ដូចជាការចេញជួយសង្គ្រោះដោយនៅក្នុងនោះ ក្រុមមនុស្សដែលជាប្រជាពលរដ្ឋ មានសមាជិកដល់ទៅជាង ២ សែននាក់ ត្រូវបានក្រុមការងារជួយសង្គ្រោះនាំយកទៅកាន់ទីទួល មានសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា ខ្បល់ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយនេះ បើតាមរបាយការណ៍អះអាងអោយដឹងថា វាគឺជាខ្បល់ព្បុះទី ២៣ ហើយ ដែលមានវត្តមានបោកបក់ មកលើប្រទេសចិន ក្នុងអំឡុងឆ្នាំនេះ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ៤ លាននាក់ជាង រងផលប៉ះពាល់ ដោយសារខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល
- យន្តហោះ បង្ខំចិត្តចុះចត តាមបណ្តោយផ្លូវ សាធារណមួយរំពេច ក្រោយគ្រឿងម៉ាស៊ីន មានបញ្ហា (មានវីដេអូ)
- ជាលទ្ធផល ខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល បានផ្តាច់សង្ខារ មនុស្ស ២ នាក់ហើយ
- ៨ នាក់ស្លាប់ មួយរំពេច ក្រោយរថយន្តកំពូលចម្លែក បើកកិនពីលើ (មានវីដេអូ)
- ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ (មានវីដេអូ)
- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover
- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover
ដោយ ៖ ពិសិដ្ឋប្រភព ៖ aljazeera