នៅក្នុងឆ្នាំ 2011 នេះតាមទស្សនាវដ្តី Forbes បានធ្វើស្ថិតិទៅលើស្រ្តីដែលមានទ្រព្យសម្បត្តិ
ច្រើនជាងគេប្រចាំប្រទេស អាមេរិច អ្នកដែលនៅលំដាប់លើគេក្នុងបញ្ជីរឈ្មោះគឺបានទៅ
លើស្រ្តីឈ្មោះ Christy Walton ជាកូនប្រសារនិងជាកូនរបស់ម្ចាស់ក្រុមហ៊ុន Wal-Mart ។
1. Christy Walton (26,5 ពាន់លានដុល្លា)

អាយុ 56 ឆ្នាំ
ស្ថានភាពគ្រួសារ ៖ មេម៉ាយ មានកូនមួយ
Christy បានក្លាយជាស្រ្តីដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក បន្ទាប់ពី
ទទួលកេរតំណែលពីប្តីរបស់គាត់ដែលទទួលមរណៈភាពក្នុងគ្រោះថ្នាក់យន្តហោះកាលពី
ឆ្នាំ 2005 ។ ប្តីលោកស្រីគឺជាកូនប្រុសរបស់លោក Sam Walton អ្នកបង្កើត Wal-Mart គឺជា
ក្រុមហ៊ុនលក់រាយនូវគ្រឿងអគ្គីសនីដ៏ធំមួយ និង ឧបករណ៍អេឡិចត្រូនិចសំរាប់ប្រើប្រាស់
ក្នុងគេហាដ្ឋាន ។
2. Alice Walton (21,2 ពាន់លានដុល្លា)

អាយុ 61ឆ្នាំ
Alice Walton គឺក៏ជាកូនស្រីបង្កើតរបស់ម្ចាស់ក្រុមហ៊ុន Wal-Mart ។ លោកស្រីចូលចិត្តការ
គូរគំនូរ និងការផាត់ពណ៌ណាស់ ។ គាត់បានចំណាយប្រាក់ជាច្រើនដើម្បីជួយឧបត្ថម្ភដល់
សារមន្ទីរ Crystal Bridges ដែលជាសារមន្ទីរសិល្បៈដែលបានបើកទា្វរកាលពីឆ្នាំ 2010 នៅ
Bentonville, Ark ទីស្នាក់ការរបស់ Wal-Mart ។
3. Anne Cox Chambers (13,4 ពាន់លានដុល្លា)

អាយុ 91ឆ្នាំ
ស្ថានភាពគ្រួសារ ៖ លែងលះគ្នា មានកូនចំនួនបីនាក់
ស្រ្តីរូបនេះទទួលកេរតំណែលពី ឪពុករបស់គាត់ដែលអ្នកបង្កើតក្រុមហ៊ុន Cox Enterprises ។
4. Abigail Johnson (11,3 ពាន់លានដុល្លា)

អាយុ 49ឆ្នាំ
Abigail Johnson បច្ចុប្បន្នកំពុងរស់នៅ Boston ។ គាត់កំពុងតែបានធ្វើគំរោងវិនិយោគដ៏ធំ
នៅក្នុងប្រទេស អាមេរិច ។ Fidelity Investments គឺជាគំរោងមួយ របស់ជីតារបស់គាត់ជាអ្នក
ធ្វើវិនិយោគឈ្មោះ Edward C. Johnson II ដែលគាត់បានបង្កើតតាំងពីឆ្នាំ 1946 ។

ក្រោយមកឪពុករបស់គាត់ឈ្មោះ Edward C. Johnson III ជាអ្នកកាន់កាប់បន្ត រួចក៏បាន
ក្លាយជានាយកតាំងពីឆ្នាំ 1977 ។ Abigail គឺជាអ្នកស្នងដំណែងនេះនៅពេលខាងមុខ ព្រោះ
គាត់មានបទពិសោធន៍ច្រើនលើការធ្វើវិនិយោគ ។ Abigail បានចាប់យកមុខរបរនេះតាំងពី
ឆ្នាំ 1993 មក ។ ឆ្នាំ 2001 គាត់បានក្លាយជានាយកផ្នែកទំនាក់ទំនង ហើយបច្ចុប្បន្នគាត់កំពុង
ធ្វើវិនិយោគ ផ្នែកឯកជនមួយរបស់ Fidelity ។
5. Jacqueline Mars (10 លានដុល្លា)

អាយុ 71 ឆ្នាំ
ស្ថានភាពគ្រួសារ ៖ លែងលះគ្នា មានកូនបីនាក់
Jacqueline Mars ជាអ្នកទទួលកេរតំណែលពីក្រុមហ៊ុនស្ករគ្រាប់ Mars របស់ឪពុកគាត់ ។
6. Blair Parry-Okeden (6,7ពាន់លានដុល្លា)

អាយុ 60ឆ្នាំ
ជាចៅបង្កើតរបស់ Parry-Okeden អ្នកបង្កើតក្រុមហ៊ុន Cox Enterprises ។ គាត់ទទួលបាន
កេរតំណែលពីក្រុមហ៊ុននេះចំនួន 25% បន្ទាប់ពីម្តាយរបស់គាត់ទទួលមរណៈភាពកាលពី
ឆ្នាំ 2007 ។
7. Pauline MacMillan Keinath (4,7 ពាន់លានដុល្លា)

អាយុ 77ឆ្នាំ
គាត់ជាសមាជិកមា្នក់ក្នុងចំនោមសមាជិកទាំងឡាយដែលទទួលបានកេរតំណែលពី
ក្រុមហ៊ុន Cargill ជាក្រុមហ៊ុនឯកជនដ៏ធំមួយនៅក្នុងប្រទេស អាមេរិច ។ គ្រួសាររបស់គាត់
មានភាគហ៊ុន រហូតដល់ 88% នៅក្នុងក្រុមហ៊ុនមួយនេះ ។
8. Marion MacMillan Pictet (4,7ពាន់លានដុល្លា)

អាយុ 78ឆ្នាំ
លោកយាយក៏ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកដែលមានចំណែកទទួលកេរតំណែល
ពីក្រុមហ៊ុន Cargill ផងដែរ ។
9. Ann Walton Kroenke (3,4 ពាន់លានដុល្លា)

គាត់ទទួលបានកេរតំណែលមួយចំនួនធំពីក្រុមហ៊ុន Wal-Mart បន្ទាប់ពីឪពុករបស់គាត់ឈ្មោះ
James Walton អ្នកបង្កើតក្រុមហ៊ុននោះ ទទួលមរណៈភាព ។
10. Randa Williams (3,1ពាន់លានដុល្លា)

គាត់ជាកូនស្រីរបស់លោក Dan Duncan ដែលជាអ្នកបង្កើតក្រុមហ៊ុន Enterprise Products ដ៏
ល្បីនៅលើពិភពលោក ៕
(ប្រភពពី Zing)
ដោយ៖ យ៉ាវីន