គំរូស្មាតហ្វូនស៊ីមពីរ Galaxy S Duos ដែលមានរូបរាងដូចទៅនឹង Galaxy S III របស់ Samsung មានដាក់លក់ហើយនៅលើទីផ្សារប្រទេសកម្ពុជា ក្នុងតំលៃ 330 USD។
ស្មាតហ្វូននេះមានរាងដូច S III ប៉ុន្តែសំបកផ្នែកខាងក្រោយមានពណ៌ស្រអាប់ មិនរលោងដូចS III ឡើយ។ S Duos ក៏ត្រូវបានបំពាក់នូវអេក្រង់តូចជាង S III ហើយជាប្រភេទ TFT LCDមិនមែន Super AMOLED និងមានកំរិតពន្លឺតែ 480 x 800 pixel ប៉ុណ្ណោះ។
វាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich ជាមួយ TouchWiz ប្រចាំត្រកូលរបស់ Samsung។ វាបំពាក់នូវ chip single-core Qualcomm MSM7227A Snapdragon, ល្បឿន1 GHz (Cortex-A5), ក្រាហ្វិក Adreno 200, RAM 512 MB, មេម៉ូរីក្នុង 4 GB និងអាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាតមេម៉ូរី។

Samsung galaxy S Duos មាន interface ដូចនឹង S III
ផ្នែកខាងក្រោយរបស់ Galaxy S Duos គឺកាមេរ៉ាទំហំ 5 megapixel ជាមួយអំពូល flash LEDមិនមានថតវីដេអូប្រភេទ HD ទេ។ បើទោះជាវាអាចប្រើបានស៊ីមពីរ តែមានតែស៊ីមមួយទេដែលអាចភ្ជាប់ 3G ជាមួយ HSDPA បាន។ ក្រៅពីនេះ Galaxy S Duos support នូវ Wi-Fi/nមានកំរាស់ 10,5 mm និងទម្ងន់ 120 gram ៕







ដោយ៖ សិលាប្រភព៖ VE