៤៥នាក់ ក្នុងចំណោម ១១០នាក់ កាលពីម្សិលមិញ ត្រូវបានជួយសង្គ្រោះចេញពីទោងខ្សែកាបដែលជួបបញ្ហានៅលើជួរភ្នំ Alps នៅបារាំង។

ទោងខ្សែកាប បានគាំងនៅកណ្ដាលអាកាស ពេលមេឃជិតយប់
ប្រព័ន្ធខ្សែកាបដែលតភ្ជាប់កំពូលភ្នំ Aiguille du Midi និង Helbronner នៅព្រំដែនបារាំង និងអ៊ីតាលី បានជួបនឹងបញ្ហា នៅលើកំពស់ ៣.០០០ម៉ែត្រ នៅពេលមានខ្យល់ខ្លាំង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងឱ្យដឹងថា នេះគឺជាបញ្ហាបច្ចេកទេស ប៉ុន្តែ មិនបាននិយាយលំអិតនៅទេ។
ទំព័រ Mirror បានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចបារាំងបានបញ្ជាឱ្យឧទ្ធម្ភាគចក្រទៅជួយសង្គ្រោះ បាន៦៥នាក់ ក៏នៅមានមនុស្ស ៤៥នាក់ទៀត កាលពិយប់មិញ ត្រូវនៅលើកំពូលភ្នំ Mont Blanc ដែលជាភ្នំខ្ពស់បំផុតនៅអឺរ៉ុប។ ឧទ្ធម្ភាគចក្រ បានបញ្ជូនសម្ភារៈប្រើប្រាស់ និងអាហារទៅឱ្យអ្នកដែលត្រូវជាប់នៅលើកំពូលភ្នំមួយយប់។
ប្រព័ន្ធខ្សែកាបដែលមានប្រវែង ៥គីឡូម៉ែត្រនេះ ជាធម្មតា គេធ្វើដំណើររយៈពេលតែ ៣៥នាទីប៉ុណ្ណោះ។
ប្រែសម្រួល ៖ តារាប្រភព ៖ reuters