ព័ត៌មានអន្តរជាតិ ៖ គណបក្សប្រឆាំង ច្រើនជាង ការខ្វែងគំនិត លើកដៃជំទាស់ ដោយសតិវិធី នៅ ក្នុងកិច្ចប្រជុំ ក្នុងសភាជាតិ សាធារណរដ្ឋ កូស៊ូវូ ដោយឡែកតែករណីចុងក្រោយនេះស្រាប់តែគណ បក្សប្រឆាំង លែងមែនទែន ពោល លែងប្រឆាំងអង្គប្រជុំដោយសន្តិវិធី   ទៀតហើយ  នោះគឺ បាញ់ ឧស្ម័នបង្ហូរទឹកភ្នែ​ក នៅក្នុងអង្គប្រជុំ សភាជាតិតែម្តង ជាលទ្ធផល សមាជិក សភាជាតិ ម្នាក់សន្លប់ និង ២នាក់ផ្សេងទៀតដេកពេទ្យ ។

/

គួររំឮកថា សមាជិសភាពជាតិ កូស៊ូវូ ក្នុងទីក្រុង Pristina ភ្លាមៗបន្ទាប់ពីមានអានចប់សេចក្តីព្រាង ច្បាប់ ជាច្រើនសន្លឹក មេដឹកនាំគណបក្សប្រឆាំងកូស៊ូវូ ‘Vetevendosje’ (‘Self-determination’) party លោក Aljbin Kurti បានចាប់ផ្តើមវាយប្រហារ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងសាលប្រជុំ នៃអង្គសភាជាតិ ។ បរិបទនៃការវាយប្រហារ អង្គប្រជុំលើកនេះ គឺជាការប្រឆាំងនឹងសេចក្តីព្រាង ច្បាប់កូស៊ូវូ ជាមួយនឹងទឹកដីតំបន់អឺរ៉ុប ស្តីពី ដែនអធិបេយ្យភាព ប្រទេស កូស៊ូវូ ។

/

សមាជិកសភាពជាតិ​ ដែលជាអ្នកតំណាងរាស្រ្ត មកពី គណបក្សកាន់អំណាច Flora Brovina ភ្លាម ៗបានសន្លប់បាត់បង់ស្មារតី នៅពេលដែលមានការវាយប្រហារ ឧស្ម័នបង្ហូរទឹកភ្នែក។ យ៉ាងហោច ណាស់ រថយន្តសង្គ្រោះបន្ទាន់ ៤ គ្រឿង ត្រូវបានដាក់ពង្រាយនៅទីតាំងកើតហេតុ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ