Logo, Camnews
  • បច្ចេកវិទ្យា > ទូរស័ព្ទ

ច្បាស់ហើយដែលថា មានតែ​ម៉ូដែល​ iPhone 7 Pro (ឬ 7 Plus) ប៉ុណ្ណោះ ទើបមានកាមេរ៉ាភ្លោះ

12/05/2016 13:38

គេហទំព័រ​ NowWhereElse និង uSwitch ទើបតែទទួលបានរូបភាពពីរសន្លឹក ដែលត្រូវបានគេដឹងថា ជារូបគំនូសព្រាង នៃការរចនាម៉ូតរបស់ iPhone 7 និង iPhone 7 Plus (ឬ 7 Pro)។ ចំនុចខុសគ្នាដែល មើលឃើញច្បាស់បំផុតនៃម៉ូដេលទាំងពីរនេះគឺ iPhone 7 ធម្មតាមានកាមេរ៉ាក្រោយ តែមួយប៉ុណ្ណោះ ក្នុងពេលដែល iPhone 7 Plus មានកាមេរ៉ាដល់ទៅពីរ។ យើងក៏ធ្លាប់បានឮម្តងរួចមកហើយស្តីពីបញ្ហា​​នេះ កាលពីដើមឆ្នាំ  ហើយពេលនេះ ដូចជា Apple បានធ្វើការសម្រេចជាចុងក្រោយ។

ទំហំចង្កោមកាមេរ៉ានៅលើ iPhone 7 ក៏មានទំហំធំជាងច្រើនគួរសម បើប្រៀបជាមួយនឹង 6s បច្ចុប្បន្ន ប៉ុន្តែវានៅតែមានភាពលយចេញមកក្រៅបន្តិចដដែល។ ដូចទៅនឹងបណ្តាព័ត៌មានចចាមអារ៉ាម កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ iPhone ស៊េរីទាំងពីរម៉ូដែលនេះ នឹងមានរន្ធ Smart Connector ដើម្បី ធ្វើតណភ្ជាប់ជាមួយនឹង ឧបករណ៍គ្រឿងផ្សំបានទូលំទូលាយជាងមុន ហើយវានឹងមិនមានរន្ធដោត កាសប្រភេទ Jack នោះទេ។ ប្រភពព័ត៌មានរបស់ uSwitch ក៏បាននិយាយឲ្យដឹងបន្ថែមថា ខ្សែជ័រ អង់តែងដែលមាននៅលើ iPhone 6/6s នឹងមានតែនៅលើផ្នែកគែមៗរបស់ iPhone 7/7 Plus តែ ប៉ុណ្ណោះ ពោលគឺមិនមានកាត់តាមទទឹងតួស្មាតហ្វូន នៃផ្នែកខាងក្រោយទៀតនោះទេ៕

/

/

-អានអត្ថបទ៖ Galaxy Note 6 នឹងបង្ហាញខ្លួន​ នៅថ្ងៃទី១៥ ខែសីហា នៅសហរដ្ឋអាមេរិច?

 

ប្រែសម្រួល៖ មង្គលប្រភព៖ Tinhte

អត្ថបទ​ដែល​ទាក់ទង

  • ទូរស័ព្ទ IPhone ចេញ​លក់​​ក្នុង​​ឆ្នាំ២០១៧​​នេះ អាច​​មាន​​ការ​​រចនា​​ខុស​​ប្លែក​​ជាង​​មុន​ឆ្ងាយ 09/02/2017 13:56
  • មកដល់ថ្មីហើយ! Sugar​ Y7​ Max​ ស្មា​ត​ហ្វូ​ន​ដាំ​ត្បូង​រចនាបថ​ថ្មី​ បង្កើន​នូវភាព​ទាក់ទាញ​លើស​ពីតម្លៃ 20/01/2017 13:46
  • DigiTimes: Samsung Display នឹងជាអ្នកផ្គត់ផ្គង់ panel AMOLED តែមួយគត់ដល់ iPhone 2017 30/12/2016 14:02
  • លេចចេញរូបរាងរបស់ LG G6 បំបាត់ចោលការរចនាម៉ូត​ទម្រង់ Module មានរាងស្អាតទាក់ទាញជាង G5 28/12/2016 15:40
  • ស្មាតហ្វូនបើកដំណើរថ្មី ក្នុងរដូវកាលបុណ្យគ្រីសស្មាស់ ៤៤% គឺជា iPhone ឈរលំដាប់កំពូលតារាង 28/12/2016 15:10

អត្ថបទ​ផ្សេងទៀត

  • ការសិក្សារបស់ Visa បង្ហាញពីឱកាសនៃការទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក 22/10/2020 16:17
  • iPhone 11 លក់ដាច់ខ្លាំង វារដាច់ Samsung ក្នុងចំនួនច្រើន គួរឱ្យភ្ញាក់ផ្អើល នៅឆ្នាំ ២០២០ នេះ 03/09/2020 11:18
  • Xiaomi លក់បញ្ចុះតម្លៃនូវទូរសព្ទ Redmi K30 Pro យ៉ាងកក្រើកនៅចិន 12/06/2020 16:37
  • មកមើលទូរសព្ទ Realme ដែលមានសមត្ថភាពលេងហ្គេមដ៏អស្ចារ្យ 15/05/2020 16:32
  • ប្រព័ន្ធប្រតិបត្តិការ MIUI 12 របស់ក្រុមហ៊ុន Xiaomi ចេញហើយ 28/04/2020 11:55
Top Copyright @ 2013 Camnews. All Rights Reserved.
រាល់ការរិះគន់ កែលំអ បញ្ចេញយោបល់ អ្នកអាចទាក់ទង Camnews តាមរយៈ Email: info@camnews.com.kh