លោកស្រី​អនាគត​នាយករដ្ឋមន្ត្រី​ថៃ​យីងឡាក់​ស៊ីណាវ៉ាត់​បាន​ថ្លែង​នៅ​ ថ្ងៃពុធ​នេះ​ឲ្យដឹងថា
ការចោទ​ប្រកាន់​ពី​បទ​មាន​ភាព​មិន​ប្រក្រតី​កើតមាន​នៅក្នុង​ឱកាស​ឃោសនា​ បោះឆ្នោត​
នៅ​ថ្ងៃទី​៣កក្កដា​ឆ្នាំ២០១១​កន្លងទៅ​ ​ ដែល​បាន​បណ្តាល​ឲ្យ​ គណ:កម្មការ​រៀបចំ​ការ​បោះ​
ឆ្នោត​នៃ​ប្រទេស​ថៃ​ពន្យារ​ការទទួល​ស្គាល់​សុពលភាព​នៃ​បេក្ខជន​១៤២នាក់​ដែល​ក្នុងនោះ
​មាន​លោកស្រី​យីងឡាក់​ស៊ីណាវ៉ាត់​ផង​ថា​ ពុំមែន​ជាការ​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ។

​លោកស្រី​បាន​និយាយថា​​នៅក្រោម​ច្បាប់​នៅតែ​មាន​ពេល​។​ខ្ញុំ​គិត​ថា​គណៈកម្មាធិការ​កំពុង​
ព្យាយាម​បញ្ចប់​ការស៊ើបអង្កេត​របស់​ខ្លួន​។​ខ្ញុំ​សង្ឃឹម​និង​មាន​ជំនឿ​ថា​គណៈកម្មាធិកា​រ​នឹង
​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​និង​បក្ស​ភឿ​ថៃ​ដោយ​ត្រឹមត្រូវ​និង​យុត្តិធម៌​​។​ ​យី​ង​ឡាក់​បដិសេធ​ការចោទ
ប្រកាន់​ដោយ​និយាយថា​លោកស្រី​គ្រាន់តែ​ទទួល​ការណែនាំ​ពី​បងប្រុស​។​​គាត់​គ្រាន់​ផ្តល់​
គំនិត​និង​ដំបូន្មាន​តែ​មិន​ពាក់ព័ន្ធ​ក្នុង​រដ្ឋបាល​និង​ការសំរេច​របស់​បក្ស​ទេ​​។​
​គណៈកម្មាធិការ​បោះឆ្នោត​ថៃ​កាលពី​ថ្ងៃ​អង្គារ​បាន​ផ្អាក​ការសំរេចចិត្ត​អំពី​ថា​តើ​ត្រូវ​អនុម័ត
​លោកស្រី​យី​ង​ឡាក់​និង​បេក្ខជន​១៤១​នាក់​ទៀត​សមាជិកសភា​ពេញសិទិ្ធ​ដែរ​ឬ​អត់​ក្នុង
នេះក៏​មាន​នាយក​រដ្ឋមន្ត្រី​ជិ​ត​ចេញ​ពី​តំណែង​អាប់​ភិស៊ី​ត វេចា​ជីវ៉ា​ផងដែរ​ដោយសារតែ​
មាន​បណ្តឹង​ពាក់ព័ន្ធ​ពួកគេ​។​

ប្រភព៖ nld
ដោយ៖ណាវី