PAL-V (Personal Air and Land Vehicle) - ជាក្រុមហ៊ុនផលិតរថយន្តមួយមកពីប្រទេសហូឡង់កាលពីពេលថ្មីៗនេះទើបតែបានធ្វើការបង្ហាញវត្តមានសមិទ្ធិផលរថយន្តដ៏អស្ចារ្យបំផុតមួយទៀតរបស់ខ្លូនដែលមានឈ្មោះថា PAL-V ONE ។ ហើយអ្វីដែលជាចំណុចពិសេសបំផុតរបស់រថយន្តថ្មីនេះ គឺក្រៅពីអាចធ្វើដំណើរបានដូចរថយន្តធម្មតានោះ គឺនៅពេលត្រូវការវាក៏អាចហោះបានទៀតផង។ PAL-V ONE មានរូបរាងដូចគ្នានឹងឧទ្ធម្ភាគចក្រយ៉ាងដូច្នោះដែរ ជាមួយតួខ្លួនរចនាឡើងយ៉ាងស្រស់ស្អាត និងប្រើប្រាស់កង់ចំនួនបីសំរាប់ធ្វើចលនា។ នៅផ្នែកខាងក្រោយរថយន្តគឺមានបំពាក់នូវកង្ហារមួយនិងមានទួនាទីសំខាន់ក្នុងការជំរុញរថយន្តអោយមានចលនាទៅមុខ។ ចំណែកនៅផ្នែកខាងលើនៃរថយន្តវិញគឺមានបំពាក់នូវកង្ហារដ៏ធំនិងមានតូនាទីក្នុងការជួយអោយរថយន្តហោះឡើងលើបានយ៉ាងងាយស្រួលបំផុត។ បើទោះបីជាមានការរចនាឡើងប្រៀបដូចជាឧទ្ធម្ភាគចក្រក៏ពិតមែន ប៉ុន្តែរថយន្តនេះមិនអាចហោះហើរចេញពីកន្លែងនឹងមួយបានដូចជាឧទ្ធម្ភាគចក្រទូទៅនោះឡើយ ដោយវាត្រូវការចំងាយផ្លូវមួយប្រវែង ១៦៥ ម៉ែត្រទើបអាចហោះឡើងរួច។ ចំណែកការចុះចតវិញក៏ត្រូវការរយៈផ្លួវមួយដ៏វែងផងដែរ។
ចំណុចពិសេសមួយទៀតនោះគឺ PAL-V ONE នេះសមស្របទៅនឹងបណ្តានិយ័តកម្មទាំងឡាយស្តីអំពីចរចរណ៍ផ្លូវអាកាសផងដែរ គឺបានន័យថារយថន្តនេះអាចដាក់អោយផលិត និងមានដំណើរការបានដូចជាយន្តហោះធម្មតាដូច្នោះដែរ។ ពត៌មានលំអិតអំពីគ្រឿងម៉ាស៊ីនរបស់រថយន្តមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយ ប៉ុន្តែត្រូវបានអោយដឹងថាវាដំណើរការដោយប្រេងឥទ្ធនៈdiesel ជីវសាស្រ្ត និង ethanol ជីវសាស្រ្ត។ វិសាលភាពដំណើរការរបស់រថយន្ត គឺពី ៣៥០ ទៅ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោងសំរាប់ផ្លូវអាកាស និង ១.២០០ គីឡូម៉ែត្រក្នុងមួយម៉ោងសំរាប់ផ្លូវថ្នល់។ Robert Dingemanse - អគ្គនាយកប្រតិបត្តិរបស់ PAL-V បានអោយដឹងថាមានបុគ្គលឯកជនមួយចំនួនបានសំដែងនូវចំណាប់អារម្មណ៍ចំពោះសមិទ្ធិផលរថយន្តថ្មីនេះណាស់។ ប៉ុន្តែអគ្គនាយកខាងលើសង្ឃឹមថា PAL-V ONE របស់លោកនឹងត្រូវបានយកទៅដាក់បំរើនៅក្នុងវិស័យកងទ័ពនិងសេវកម្មសង្រ្គោះបន្ទាន់។ ការសាកល្បងហោះហើរដំបូងត្រូវបានធ្វើឡើងប្រកបដោយជោគជ័យ ហើយក្រុមហ៊ុនក៏កំពុងតែស្វែងរកដៃគូរវិនិយោគទាំងឡាយដើម្បីនាំ PAL-V ONE នេះទៅកាន់ដំណាក់កាលធ្វើការអភិវឌ្ឍន៍ចុងក្រោយទៀតផង៕
ប្រភព៖ Engadget
ដោយ៖ រស្មី