ទន្ទឹមនឹងស្មាតហ្វូនស៊េរីខ្ពស់ Mi 5 ក្រុមហ៊ុន Xiaomi របស់ចិន ស្រាប់តែក៏មានបង្ហាញណែនាំស្មាតហ្វូន ស៊េរីមធ្យមមួយម៉ូដែលទៀតផងដែរ នោះគឺ Mi 4S។

ស្មាតហ្វូនមានអេក្រង់ 5 inch បង្ហាញកំរិតភាពច្បាស់ Full-HD បំពាក់នូវឈីប Snapdragon 808, RAM 3GB, អង្គផ្ទុកទិន្នន័យ 64GB និងមានរន្ធសម្រាប់ដោតកាតមេម៉ូរីក្រៅផងដែរ។ Mi 4S មានកាមេរ៉ា ក្រោយទំហំ 13MP ជាមួយនឹងអំពូល LED flash ពីរគ្រាប់ Autofocus និងកាមេរ៉ាមុខទំហំ 5MP។

/

Mi 4S ប្រើបានស៊ីមពីរ Network LTE, មានទ្រនាប់ស្គែនក្រយៅដៃនៅផ្នែកខាងក្រោយ និងមានថាម ពលថ្មទំហំ 3260 mAh រួមនឹងបច្ចេកវិទ្យាសាកថ្មរហ័ស។ ស្មាតហ្វូនរចនាម៉ូតស៊ុមព័ទ្ធជុំវិញធ្វើពីលោហ ធាតុ និងផ្ទៃខាងក្រោយធ្វើពីកញ្ចក់។ Mi 4S នឹងមានដំឡើងរួចជាស្រេចនូវផ្ទៃ interface MIUI 7 ប្រើ នៅលើប្រព័ន្ធប្រតិបត្តិការ Android 6។

/

Xiaomi Mi 4S មានបួនពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស ខ្មៅ ទឹកមាស និងផ្កាឈូក។ ស្មាតហ្វូននេះ នឹងបញ្ចេញលក់នៅប្រទេសចិន ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ជាមួយនឹងតម្លៃលក់ប្រហែល ២៦០ដុល្លារ។ សម្រាប់ពេលវេលាដាក់លក់ នៅតាមបណ្តាទីផ្សារប្រទេសផ្សេងៗទៀត នៅមិនទាន់មាន ព័ត៌មានណាមួយ បង្ហើបឲ្យដឹងនៅឡើយទេ។

ខាងក្រោមនេះ គឺជារូបភាពមួយចំនួនផ្សេងទៀតរបស់ Xiaomi Mi 4S:

/

/

/

/

- អានអត្ថបទ៖ Xiaomi Mi 5 បង្ហាញខ្លួនជាផ្លូវការ: រូបរាងស្អាត កម្លាំងខ្លាំងជាមួយនឹងឈីប Snapdragon 820, RAM 4GB- អានអត្ថបទ៖ Nokia នឹងវិលត្រលប់ មកផលិតស្មាតហ្វូនវិញ

 

ប្រែសម្រួល៖ មង្គលប្រភព៖ GSMArena, VR