មហាសេដ្ឋីជាច្រើនមានរបៀបចាយវាយប្រាក់កាសផ្សេងៗគ្នា ដូចជាអ្នកខ្លះចំណាយលើ
រថយន្តទំនើប ទិញផ្ទះ កប៉ាល់...ជាដើម ។ ដោយឡែកខាងក្រោមនេះគឺជាមហាសេដ្ឋី
11 រូបដែលមានរបៀបចំណាយប្រាក់ផ្សេងពីការនិយាយរៀបរាប់ខាងលើ គឺពួកគាត់ទាំង
11 នាក់នេះបែរជាចំណាយប្រាក់ដើម្បីក្លាយជាម្ចាស់កោះទៅវិញ ។

1. កោះ Necker

កោះ Necker មានទីតាំងស្ថិតនៅប្រជុំកោះ Virgin ក្នុងប្រទេស អង់គ្លេស
ម្ចាស់អ្នកគ្រប់គ្រង Richard Branson ដែលលោកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន 4,2ពាន់
លានដុល្លាអាមេរិច ។

លោក Richard Branson គឺជាអ្នកនាំមុខគេនៅក្នុងក្រុមហ៊ុន Virgin ដែលមានក្រុមហ៊ុនជា
ច្រើនទៀតនៅក្នុងនោះ ។ ឈានចូលឆ្នាំ 1970 លោក Branson បានទិញកោះនេះក្នុងតំលៃ
200000 ដុល្លា ។ បច្ចុប្បន្នតំលៃឈ្នួលក្នុងមួយយប់គឺ 53000 ដុល្លាដែលមានទាំងអ្នកបំរើ
សេវាកម្មចំនួន 60 នាក់ ។
2.កោះ Little Halls, Bahamas

ម្ចាស់កម្មសិទ្ធិលោក Johnny Depp មានទ្រព្យសម្បត្តិសរុប 200 លានដុល្លា លោកជាតារា
ភាពយន្តដ៏ល្បីរឿង Pirates of the Caribbean ។ លោកបានចំណាយប្រាក់ចំនួន 3,6លាន
ដុល្លាដើម្បីទិញកោះមួយនេះ កាលពីឆ្នាំ 2004 ។
3.ប្រជុំកោះ Musha, Bahamas

ម្ចាស់កម្មសិទ្ធិ លោក David Copperfield ទ្រព្យសម្បត្តិសរុបរបស់លោក មានចំនួន 150 លាន
ដុល្លា ។ លោក David Copperfield ជាអ្នកសំដែងសៀករហ័សកម្មដ៏ល្បីឈ្មោះ និងជាម្ចាស់
កម្មសិទ្ធិប្រជុំកោះ ខាងលើដែលជាតំបន់កំសាន្តសំរាកកាយដ៏ល្បី ។ តំលៃឈ្នួលមួយយប់
គឺ 32250 ដុល្លា ដែលមានវីឡាដ៏ប្រណិតចំនួន 5 មានការតុបតែងរចនាលំអរយ៉ាងស្រស់
ស្អាត និង មុខម្ហូបប្លែកៗនៃ Caribe ។
4.កោះ Blackadore, Belize

ម្ចាស់កម្មសិទ្ធិលោក Leonardo DiCaprio លោកមានទ្រព្យសម្បតិ្តសរុប ច្រើនជាង 200 លាន
ដុល្លា ។ លោកគឺជាតួឯកប្រុសក្នុងខ្សែរភាពយន្ត Titanic និងបានចំណាយប្រាក់ 1,75 លាន
ដុល្លាលើកោះមួយនេះ ។ បច្ចុប្បន្នលោកក៏មានគំនិតនឹងសាងសង់តំបន់កំសាន្តមួយនៅ
លើកោះនេះផងដែរ ។
5.កោះ Abrahamovich, St. Barts

ម្ចាស់កម្មសិទ្ធិលោក Roman Abrahamovich ទ្រព្យសម្បត្តិសរុបរបស់លោក 13,4 ពាន់លាន
ដុល្លា ។ លោក ជាមហាសេដ្ឋីជនជាតិរុស្ស៊ី និងបានទិញកោះនេះបន្តពីលោក Jeet Singh
ក្នុងតំលៃ 90លានដុល្លា ។
6.កោះ Grand Bogue Caye

ម្ចាស់កម្មសិទ្ធិលោក Bill Gates ។ ទ្រព្យសម្បត្តិរបស់លោកសរុប 56 ពាន់លានដុល្លា ។
លោកជាម្ចាស់កម្មសិទ្ធិនៃកោះ Grand Bogue Caye នៅប្រទេស សាធារណៈរដ្ឋ Belize ។
7.កោះ Ile Gagnon

ម្ចាស់កម្មសិទ្ធិ Ciline Dion ។ ទ្រព្យសម្បត្តិសរុបរបស់គាត់ 400 លានដុល្លា ។ កោះនោះមាន
ទីតាំងស្ថិតនៅដងទន្លេ Iles នៅឯ Quebec ដែលជាស្រុកកំនើតរបស់តារាចំរៀងខាងលើ ។
មធ្យោបាយធ្វើដំណើរទៅកាន់ទីនោះដែលលឿនបំផុតគឺតាមទូក ។
8. កោះ Bonds, Bahamas

ម្ចាស់កម្មសិទ្ធិ Shakira ។ ទ្រព្យសម្បត្តិសរុប 140 លានដុល្លា ។ Shakira គឺជាតារាចំរៀងជាតិ
Colombia ដែលគេស្គាល់ច្បាស់តាមរយៈទេពកោសល្យរាំដោយក្បាលពោះ ។ តារាចំរៀងរូប
នេះរួមជាមួយ Roger Waters, Alejandro Sanz បានទិញកោះខាងលើ និង មានបំណងចង់
ប្រែក្លាយកោះនោះអោយកាន់តែមានឈ្មោះល្បី ។
9.កោះ Leaf, Bahamas

ម្ចាស់កម្មសិទ្ធ Nicolas Cage ។ លោកមានទ្រព្យសម្បតិ្តសរុប 180 លានដុល្លា ។ នៅលើកោះ
នេះមានគេហដ្ឋានទាំងអស់ចំនួន 19 អាគារ រួមទាំងសណ្ឋាគារផងដែរ មានព្រលាន
យន្តហោះតូចល្មមមួយ មានប្រព័ន្ធកែថាមពលព្រះអាទិត្យ ....ឆ្នេរខ្សាច់ដែលមានទេសភាព
ស្រស់ត្រកាល ។
10. កោះ Mago, Fiji

ម្ចាស់កម្មសិទ្ធិ Mel Gibson ។ លោកមានទ្រព្យសម្បត្តិសរុប 600 លានដុល្លា ។ លោកបាន
ទិញកោះនេះពីក្រុមហ៊ុន ជប៉ុន មួយក្នុងតំលៃ 15 លានដុល្លា កាលពីឆ្នាំ 2005 ។ នេះជាកោះ
ឯកជនធំបំផុតនៅក្នុងដែលសមុទ្រ ប៉ាស៊ីហ្វិច ។
11. កោះ Rooster, Bahamas

ម្ចាស់កម្មសិទ្ធិ Eddie Murphy ។ ទ្រព្យសម្បត្តិរបស់លោកសរុប 75 លានដុល្លា ។ លោកជា
តារាភាពយន្តកំប្លែង និង ជាតារាចំរៀង ផងដែរ ។ ក្នុងឆ្នាំ 2007 លោកបានចំណាយប្រាក់
15 លានដុល្លា ដើម្បីទិញកោះនេះ និងមានបំណងប្រែក្លាយតំបន់នេះអោយក្លាយជាតំបន់
កំសាន្តដ៏ល្បីផងដែរ ៕
(ពី vnexpress)
ដោយ ៖ យ៉ាវីន