ក្រូចឆ្មា ជាឱសថធម្មជាតិមួយ ដែលអាចធ្វើជាក្រែម បន្ទន់សក់រឹង ខូច ស្ងួត និង បែកចុង បានយ៉ាង មានប្រសិទ្ធិភាព។ ខាងក្រោមនេះ មានវិធីសាស្រ្ត ងាយៗ មួយចំនួនសំរាប់ព្យាបាល និង ថែរក្សា សក់ ឱ្យមាន សុខភាពល្អ៖

១/ លាយប្រេងអូលីវ ៣ពែង ជាមួយនឹង ទឹកឃ្មុំ1ពែង និង ទឹកក្រូចឆ្មា ៣ស្លាបព្រា។ បន្ទាប់មក យកវា មកលាបនៅលើសក់ ដែលសើម ហើយគ្របសក់ ជាមួយនឹងមួកផ្លាស្ទីក ទុករយៈពេល កន្លៈម៉ោង ហើយប្រើសាប៊ូ កក់សក់លាងជំរះ សក់ចេញ។
២/ ក្រូចឆ្មា ធ្វើឱ្យពណ៌សក់ភ្លឺរលោង បែបធម្មជាតិ ដោយប្រើទឹកក្រូចឆ្មា ១ពែងទឹក 3ពែង លាយបញ្ចូលគ្នា បន្ទាប់មក លាបនៅលើសក់ អង្គុយ នៅក្រោមកំដៅព្រះអាទិត្យ ២៥ នាទី ឬ ប្រើម៉ាស៊ីនផ្លុំសក់។
៣/ កាត់បន្ថយជាតិប្រេង ចេញពីសក់ ដោយប្រើទឹកក្រូចឆ្មា ប្រហែល ២ពែង លាយជាមួយទឹកចំនួន ១លីត្រ បន្ទាប់មក យកវា មកលាងសំអាតសក់ ជាការស្រេច។
៤/ ព្យាបាលសក់ជ្រុះ ដោយយកទឹកក្រូចឆ្មា ១ពែង លាយជាមួយនឹង ទឹកខ្ទិះដូងចំនួន ៤ស្លាបព្រាបាយ បន្ទាប់មក លាបនៅលើសក់ ធ្វើបែបនេះ ឱ្យបាន ១ដង ក្នុង ១សប្តាហ៍។
៥/ ព្យាបាលសក់ កើតអង្កែ ឬ រមាស់ ដោយប្រើទឹកក្រូចឆ្មា ចំនួន ២ស្លាបព្រាបាយលាយ ជាមួយនឹងពងទា យកតែផ្នែកពណ៌ស រួចហើយ លាបនៅលើស្បែកក្បាលឱ្យសព្វ ទុករយៈពេល ១ម៉ោង ធ្វើបែបនេះ ឱ្យបានរយៈពេល ១ខែ៕
ដោយ៖ វណ្ណៈប្រភព៖ healthfulpage