Samsung ទើបតែធ្វើការបង្ហាញខ្លួន Phablet (Smartphone កាត់ Tablet) ស៊េរីថ្មីរបស់ខ្លួន សំរាប់ឆ្នាំ ២០១៣ នោះគឺ Galaxy Note 3។ បើនិយាយពី Hardware គឺ Note 3 មានការ Update ច្រើនគួរសម បើប្រៀបជាមួយនឹង Note 2 ជាពិសេសគឺ RAM ឡើងដល់ 3GB។ និយាយពីសំបករបស់វាវិញ ក៏មានការចាប់អារម្មណ៍ច្រើនដែរ ដោយ Samsung បានធ្វើការផ្លាស់ប្តូរនៅលើNote 3 បំពាក់នូវសំបកក្រោយធ្វើពីស្បែកទន់ ជំនួសឲ្យសំបកធ្វើពីជ័រ ដែលបានបំពាក់នៅលើបណ្តាឧបករណ៍ Mobile ជាយូរយារមកហើយនោះ។
បើទោះជាអេក្រង់មានទំហំធំជាងមុន 0.2 inch (Note 3: 5,7, Note II: 5,5) ប៉ុន្តែរូបរាង និងទំហំរបស់ Note 3 មើលទៅហាក់ដូចជាមិនធំអីជាង Note II ឡើយ ថែមទាំងមានរូបរាងស្អាតជាង Note II ថែមទៀតផង។
ដើម្បីកាន់តែច្បាស់ សូមតាមដានទស្សនា បណ្តារូបភាព ប្រៀបធៀបរវាង Note 3 និង Note II(រូប Note 3 នៅខាងឆ្វេង និងខាងលើ) ខាងក្រោមនេះ ទាំងអស់គ្នា៖











Samsung Galaxy Note 3 បង្ហាញខ្លួនជាផ្លូវការ ជាមួយសំបកក្រោយ ធ្វើពីស្បែក RAM 3 GB
Samsung បង្ហាញខ្លួន នាឡីកាដៃឆ្លាតវៃ Galaxy Gear ជាផ្លូវការហើយ មានអេក្រង់ 1.63 inch
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលារូបភាព៖ VE