លោក Ahmad Wali Karzai (អាម៉េដ វ៉ាលីកាហ្សៃ) ជាប្អូនប្រុសម្នាក់ក្នុងចំណោមប្អូនប្រុសរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោកហាមីដ កាហ្សៃត្រូវបានគេបាញ់សម្លាប់កាលពី
ថ្ងៃទី១២ កក្កដា នៅកាន់ដាហារ ភាគខាងត្បូងប្រទេស ។

សេចក្តីពិស្តារនៃឃាតកម្មនេះហាក់មិនច្បាស់លាស់ ដោយមិត្តភក្តិរបស់គ្រួសារជនរងគ្រោះ
ដែលបាននិយាយសុំមិនបញ្ចេញឈ្មោះបាននិយាយថាលោកវ៉ាលី កាហ្សៃត្រូវបានសម្លាប់
ដោយអង្គរក្សម្នាក់ដែលបានក្លែងជាភ្ញៀវនៅឯផ្ទះរបស់លោក តែមន្ត្រីស៊ើបការណ៍ម្នាក់បាន
និយាយថាលោកមិនត្រូវបានសម្លាប់ដោយភ្ញៀវទេ។
ជាឥស្សរជនម្នាក់មានភាពចម្រូងចម្រាស់ច្រើនក្នុងឆាកនយោបាយ ជាពិសេសគេចាត់ទុក
លោកថា មានទំនាក់ទំនងជាមួយ CIA និងពួកអ្នករត់ពន្ធគ្រឿងញៀនលោកអាម៉េដ វ៉ាលី
កាហ្សៃជាប្រមុខក្រុមប្រឹក្សាខេត្តកាន់ដាហារ និងជាមនុស្សមានឥទ្ធិពលខ្លាំងម្នាក់នៅភាគ
ខាងត្បូងអាហ្វហ្គានីស្ថាន ។ លោកបានរៀបចំជាពិសេសនូវយុទ្ធនាការឃោសនាបោះឆ្នោត
សម្រាប់ឱ្យបងប្អូនប្រុសរបស់លោកជាប់ឆ្នោតជាថ្មីជាប្រមុខដឹកនាំប្រទេសកាលពីឆ្នាំ២ ០០៩។
ឯកសារអាមេរិកដែលលេចធ្លាយតាមវិបសាយអ៊ិនធឺណិតWikiLeaksកាលពីចុងឆ្នាំមុនបាន
ចាត់ទុកលោកជាអភិជនថ្នាំញៀនដ៏ពុករលួយមួយរូប។លោកអាម៉េដ វ៉ាលី កាហ្សៃ ធ្លាប់រង
ការវាយប្រហារភេរវកម្មជាច្រើនលើក ។
ប្រភព៖ dantri, BBC
ដោយ៖ ណាវី