ក្មេង​ប្រុស​ដែល​មាន​ខ្លួន​អាច​ឆក់​លោហៈ​ធាតុ​បាន​នេះ គឺ​ជា​ជន​ជាតិ​ប្រេស៊ីល ដែល​មានឈ្មោះថា Paulo David Amorim មាន​អាយុ​១១ឆ្នាំ​។ ក្មេង​ប្រុស​នេះ​បាន​ទាក់​ទាញ​មនុស្ស​ជា​ច្រើន​នាក់​ឲ្យ​ចោម​រោម​មើល​រូ​បគេ ដោយ​សារ​តែ​ភាព​អស្ចារ្យ​នៃ​ដង​ខ្លួន​របស់​គេ ដែល​អាច​ឆក់​បាន​នោះ​។


ឪពុក​របស់​ក្មេងប្រុស​ដែកឆ​ក់​រូប​នេះ បាន​ចាប់ផ្ដើម​ធ្វើ​ការ​សាក​ល្បង​កូន​ប្រុស​របស់​គាត់​ បន្ទាប់ពី​បាន​លឺ​ដំណឹង​ថា​មាន​ក្មេងប្រុស​ជន​ជាតិ​ក្រូអាត​ ដែល​មាន​ឈ្មោះ Ivan Stoilijkovic ត្រូវ​បាន​គេ​ផ្ដល់​ងារ​ឲ្យ​ជា​មនុស្ស​ដែក​ឆក់​នោះ។​ ចំណែក​ឯ​ក្មេង​ប្រុស Paulo ក៏​បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើ​ល​ផង​ដែរ នៅ​ពេល​ដែល​ឃើញ​ ស្លាប​ព្រា និង​កាំ​បិត អាច​ជាប់​នៅ​នឹង​ដង​ខ្លួន​របស់​គាត់​បែប​នេះ​។ សារព័ត៌មាន​ AP បាន​រាយ​ការណ៍​ថា លទ្ធផល​នេះ​ អាច​ឲ្យ​ក្មេង​ប្រុស​ប្រេស៊ីល​រូប​នេះ បាន​ទទួល​ងារ​ដូច Ivan ដែរ គឺ​មនុស្ស​ដែក​ឆក់​។

វេជ្ជ​បណ្ឌិតរបស់ Paulo គឺ​លោក Dix-Sept Rosado Sobrinho បាននិយាយ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ ក្នុង​អាជីពជា​គ្រូពេទ្យ​ជាង​៣០ឆ្នាំ​មក​នេះ ដែល​បាន​ឃើញ​ស្បែក​មនុស្ស អាច​ស្រូប​ជាប់ទៅ​នឹង​លោហៈ​ដូ​ច​មេដែក​ដូច្នេះសោះ​។

ប្រភពៈ 24h
ដោយ​៖ មិនា