ព័ត៌មានបច្ចេកវិទ្យា ៖ អាកាសធាតុផ្លាស់ប្តូរញឹកញាប់ អាចធ្វើឲ្យប៉ះពាល់សុខភាពរបស់លោកអ្នក។ ថ្វីត្បិតតែខែនេះ ជាខែភ្លៀង ប៉ុន្តែពេលខ្លះ អាកាសធាតុក្តៅហប់អួរអាប់ នៅតែ ជាបញ្ហាចម្បង ដែល ធ្វើឲ្យលោកអ្នកពិបាក ក្នុងការសម្រាកស្រួល បន្ទាប់ពីការងារហត់នឿយពេញមួយថ្ងៃ។

ដោយយល់ច្បាស់ពីតម្រូវការនេះ ថ្មីៗនេះ ក្រុមហ៊ុន​​​   សាមសុង​  បានណែនាំ ម៉ាស៊ីនត្រជាក់ រាង​ត្រី​កោណ The Triangle ស៊េរីថ្មី ជាមួយបច្ចេកវិទ្យា កាន់   តែ ឆ្លាតវៃ ដែលមិនត្រឹមតែជួយដល់ ផាសុក ភាពរបស់អ្នកប្រើប្រាស់ និងមានរូបរាងកាន់តែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងផ្តល់ អត្ថប្រយោជន៍ កាន់តែប្រសើរ ជាមួយនឹងប្រព័ន្ធកំចាត់មេរោគ ជួយសន្សំសំចៃអគ្គីសនី បានកាន់តែ ខ្ពស់ និង កាត់ បន្ថយការប៉ះពាល់ទៅលើបរិស្ថានផងដែរ។

/

លោកជំទាវ លី ឡាលីន ម្ចាស់វីឡា ឃ្វីនពីរជាប់គ្នា ក្នុងគម្រោង The Star Platinum Athina របស់បុរី ប៉េងហួតមានប្រសាសន៍ថា«ស្ទើរតែគ្រប់សម្ភារៈអគ្គីសនីនៅក្នុងផ្ទះវីឡារបស់លោកជំទាវ ភាគច្រើន ជាផលិតផលរបស់ក្រុមហ៊ុន សាមសុង ហើយ ម៉ាស៊ីនត្រជាក់  Samsung's The Triangle​ មិន មែន ត្រឹម តែ មានរូបរាងរចនារាងត្រីកោណ ស្រស់ ស្អាត   ប៉ុណ្ណោះទេ តែវាអាចបញ្ចេញចរន្តខ្យល់ បាន ខ្លាំង ជាង ម៉ាស៊ីនត្រជាក់ផ្សេងទៀត»។ លោក  បាន    បន្ថែមថា «ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ កាន់តែ អស្ចារ្យ ដោយគ្រាន់តែបើកតែប៉ុន្មាននាទី ប៉ុណ្ណោះក៏ត្រជាក់ភ្លាម»។

/

លោក ឈួន សុងលី  ដែល    ជា ជាង ជួសជុលម៉ាស៊ីនត្រជាក់ និងគ្រឿងបរិក្ខារអេឡិចត្រូនិក គ្រប់ ប្រភេទ មានប្រសាសន៍ថា «អ្វីដែលខ្ញុំ   កត់ សម្គាល់ គឺ នៅ  ពេលដែលខ្ញុំទៅលាងម៉ាស៊ីនត្រជាក់ ឬ បញ្ចូលហ្គាស ម៉ាស៊ីនត្រជាក់ នៅតាមផ្ទះ នីមួយៗខ្ញុំតែងតែសង្កេតឃើញផលិតផលម៉ាស៊ីនត្រជាក់ របស់សាមសុងមានអ្នកប្រើប្រាស់ ច្រើនជាងគេជាពិសេសគឺនៅតាមផ្ទះបុរី ឬវីឡានានា នៅភ្នំពេញ  លោកបានបន្តថា «អ្នកប្រើប្រាស់មានការកោតសរសើរចំពោះផលិត   ផលទាំងអស់របស់សាមសុង ជាពិសេសគឺ ម៉ាស៊ីនត្រជាក់ Triangle​ ដែលមិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំង អាចទប់ទល់នឹង អាកាសធាតុក្តៅ ជាងឆ្នាំមុនៗ ហើយ   អាចសន្សំសំចៃភ្លើង ព្រមទាំងផ្តល់នូវខ្យល់ ត្រជាក់បានល្អ ខុសពីម៉ាស៊ីនត្រជាក់ផ្សេងៗទៀត។»

គួរបញ្ជាក់ផងដែរថា លក្ខណៈសម្បត្តិលេចធ្លោ  ជា ច្រើនទៀតរបស់  ម៉ាស៊ីន ត្រជាក់ The Triangle ស៊េរីថ្មី នេះមានដូចជា ការបញ្ជា តាមរយៈ Smart Wi-Fi  ប្រព័ន្ធកម្ចាត់មេរោគ Virus Doctor & Easy Filter ជាពិសេស  មិនធ្វើឲ្យប៉ះពាល់  ដល់បរិស្ថាន បង្កើនការសន្សំសំចៃអគ្គីសនីខ្ពស់ និង   មុខងារ សំខាន់ៗ ជាច្រើនទៀតផងដែរ។

/

ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ នឹងបំបាត់រាល់ក្តីបារម្ភចំពោះបញ្ហាសុខភាព ទោះបីជាធាតុអាកាស ប្រែ ប្រួល លឿនយ៉ាងណាក៏ដោយ។ ម៉ាស៊ីនត្រជាក់សាមសុង The Triangle កាន់តែត្រជាក់បានលឿន និង បានឆ្ងាយ ស្លាបកង្ហារកាន់តែធំ ផ្តល់ផាសុកភាពកាន់តែអស្ចារ្យ សម្រាប់ក្រុមគ្រួសារ លោកអ្នក ។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ ប្តូរឲ្យ កាន់តែ ប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធ អគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

ប្រភព ៖ Samsung Cambodia